អ្នកលក់និងជួសជុលទូរស័ព្ទនៅរាជធានីភ្នំពេញ មានសំណាងឈ្នះទឹកប្រាក់១០ម៉ឺនដុល្លារអាម៉េរិកពីក្រុមហ៊ុនCellcard

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ក្រុមហ៊ុនសែលកាត បានប្រគល់ប្រាក់រង្វាន់ឲ្យអតិថិជនដល់គេហដ្ឋាន ដែលមានសំណាងឈ្នះទឹកប្រាក់១០ម៉ឺនដុល្លារអាម៉េរិក, បន្ទាប់ពីបានផ្ញើសារ 10K ឬទូរស័ព្ទទៅកាន់ លេខ 8888 ដើម្បីលេងកម្សាន្ត ជាមួយការចាប់រង្វាន់ ដែលមានទឹកប្រាក់ចាប់ពី១ម៉ឺនដុល្លារឡើងទៅ ជារៀងរាល់ថ្ងៃ ។
អតិថិជនមហាសំណាងខាងលើនេះ មានឈ្មោះ នាក់ វណ្ណះ មានទីលំនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកលក់ និងជួសជុលទូរស័ព្ទ ។

ការប្រគល់ប្រាក់រង្វាន់  គឺធ្វើឡើងពិតៗ ពុំមានការក្លែងបន្លំ ជូនដល់អតិថិជន របស់សែលកាត ដែលបានចូលរួម ផ្សងសំណាងជាមួយកម្មវិធី “ផ្ញើសារដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ” ក្នុងនោះក្រុមហ៊ុន និងធ្វើការបង្វិល លេខកូដសំណាង ៦ខ្ទង់ ដើម្បីស្វែងរកអ្នកដែលមានសំណាង ឈ្នះនូវទឹកប្រាក់ ១០.០០០ដុល្លារ(១ម៉ឺនដុល្លារ)ឡើងទៅ ជារៀងរាល់ថ្ងៃ ចាប់ពីវេលាម៉ោង ៦ល្ងាច តាមរយៈ Channel Youtube សែលកាតផ្ទាល់តែម្តង ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន CellCard នៅតែបន្តប្រគល់រង្វាន់ ជាបន្តបន្ទាប់ គ្រប់ទូទាំងខេត្ត-ក្រុង ដល់អតិថិជនទាំងអស់ ដែលបានគាំទ្រ និងប្រើប្រាស់នូវសេវាទូរស័ព្ទចល័ត លំដាប់លេខ១ នៅក្នុងប្រទេសកម្ពុជា។ អ្នកដែលបានប្រើប្រាស់ នូវប្រព័ន្ធ សែលកាត បាននិងកំពុងតែបន្តលេង ជាមួយកម្មវិធី «ផ្ញើសារដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ »។

ដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារអាមេរិក ជារៀងរាល់ថ្ងៃ ពីក្រុមហ៊ុន សែលកាត លោកអ្នកគ្រាន់តែ ផ្ញើសារជាអក្សរ «10K» រួចផ្ញើ ទៅកាន់លេខ «8888» ឬ ក៏ទូរស័ព្ទទៅកាន់លេខ «8888» នោះលោកអ្នក នឹងទទួលបានសារ ផ្ញើត្រឡប់មកវិញ ដោយភ្ជាប់មកជាមួយ នឹងលេខកូដ សំណាង ហើយសូមរក្សា សារនោះទុក ដើម្បីផ្ទៀងផ្ទាត់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner