យោធាកូរ៉េខាងត្បូង៖ កូរ៉េខាងជើងបាញ់សាកល្បងគ្រាប់មីស៊ីលជាថ្មីទៀត

សេអ៊ូល យោធាកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់មីស៊ីលជាថ្មីទៀត ធ្លាក់ចូលទៅក្នុងដែនសមុទ្រភាគខាងកើតប្រទេសរបស់ខ្លួន ប៉ុន្តែគេនៅមិនទាន់អាចកំណត់ ថាតើវាជាប្រភេទមីស៊ីលអ្វីនោះឡើយ។

ការបាញ់សាកល្បងរបស់កូរ៉េខាងជើងចុងក្រោយនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន បានអំពាវនាវតាមរយៈវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិឲ្យប្រទេសកូរ៉េទាំងពីរបិទបញ្ចប់ទាំងស្រុងនូវសង្គ្រាមរវាងគ្នា។ អ្នកនាំពាក្យក្រសួងការពារជាតិជប៉ុន ក្នុងលក្ខខណ្ឌមិនបញ្ជាក់អត្តសញ្ញាណ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃដដែលនេះថា អាវុធដែលកូរ៉េខាងជើងទើបធ្វើតេស្តនោះ អាចជាប្រភេទគ្រាប់មីស៊ីលបាលីស្ទីក (មីស៊ីលផ្លោងដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ) ។

យ៉ាងណាមិញ គេនៅមិនទាន់មានព័ត៌មានជាក់លាក់បន្ថែមទៀត អំពីការធ្វើតេស្តនៅព្រឹកថ្ងៃអង្គារនេះឡើយ ខណៈទាំងយោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងប្រមូលផ្តុំទិន្នន័យសំខាន់ៗនៅឡើយ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner