Atletico Madrid បដិសេធក្នុងការចុះហត្ថលេខាជាមួយ Cristiano Ronaldo កាលពីដើមរដូវក្តៅ

បើតាមការចុះផ្សាយរបស់ The Sun នៅថ្ងៃទី២៨ ខែកញ្ញានេះ បានអោយដឹងថា ក្រុម Atletico Madrid បានបដិសេធក្នុងការចុះហត្ថលេខាជាមួយ Cristiano Ronaldo នៅរដូវក្តៅនេះ ។

វិទ្យុអេស៉្បាញ Cadena Ser បានអះអាងថា ភ្នាក់ងារកំពូលរបស់លោក Jorge Mendes បានផ្តល់ជូនតារាឆ្នើមរបស់ក្លឹប Juventus រូបនេះ ដល់ម្ចាស់ជើងឯកអេស្ប៉ាញថ្មីរបស់លោក Diego Simeone ។ ប៉ុន្តែក្រុម Atletico បានច្រានចោលដោយសារតែខ្លាចអ្នកគាំទ្រផ្ទុះកំហឹងដោយសារ Ronaldo ធ្លាប់​នៅជាមួយគូប្រជែង Real Madrid ។ ដោយចុះហត្ថលេខាឡើងវិញជាមួយ Antoine Griezmann ពីក្រុម Barcelona ជំនួសវិញ ។

តារាសញ្ជាតិព័រទុយហ្កាល់វ័យ ៣៦ ឆ្នាំរូបនេះបានត្រលប់មក Manchester United វិញនៅថ្ងៃកំណត់បើទោះជាមានទំនាក់ទំនងជាមួយ Real និង Man City ក៏ដោយ។

Ronaldo បានត្រឡប់មកកាន់ប្រទេសអង់គ្លេសវិញដោយស៊ុតបញ្ចូលទីបាន ៤ គ្រាប់ក្នុង ៣ ប្រកួត ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner