រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖សិទ្ធិទទួលបានព័ត៌មានជាសាកល គឺជាសិទ្ធិមួយដែលមិនអាចខ្វះបាននៅក្នុងសង្គមប្រជាធិបតេយ្យ

ភ្នំពេញៈ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអបអរសាទរចំពោះទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលបានព័ត៌មានជាសាកលសម្រាប់ឆ្នាំ២០២១។ ចំពោះកម្ពុជា​ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា សិទ្ធិទទួលបានព័ត៌មានជាសាកល គឺជាសិទ្ធិមួយដែលមិនអាចខ្វះបាននៅក្នុងសង្គមប្រជាធិបតេយ្យដែលមានការចូលរួម ដើម្បីមានការចូលរួមដ៏ល្អបាន គឺការទទួលបានព័ត៌មានមួយដ៏ល្អត្រឹមត្រូវជាក់លាក់។ នេះគឺជាការធានាមូលដ្ឋាននៃការជម្រើសបោះឆ្នោត ឬក៏ការសម្រេចចិត្តផ្សេងៗរបស់ប្រជាជននៅក្នុងការរើសអ្នកដឹកនាំនៅក្នុងការផ្ទៀ់ងផ្ទាត់គោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល។

ការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើឡើងនៅក្នុងទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលព័ត៌មានជាសាកលនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ។ ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍បន្តថា ដោយឃើញពីសារសំខាន់នេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឲ្យក្រសួងព័ត៌មានបានរៀបចំព្រាងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះ ដោយមានការចូលរួមគ្រប់មជ្ឈដ្ឋានដើម្បីកសាងជាច្បាប់នេះឡើង។ ច្បាប់នេះបានរៀបចំសព្វគ្រប់ ហើយនៅពេលនេះរង់ចាំតែការពិនិត្យចុងក្រោយអំពីក្រសួងយុត្តិធម៌ ដើម្បីនឹងជំរុញដាក់ទៅរដ្ឋសភាដើម្បីអនុម័តទទួលអនុវត្តនៅក្នុងប្រទេសកម្ពុជា។ រដ្ឋមន្ត្រីក្រសួងព័ត៌មានសង្ឃឹមថា ប្រជាជនកម្ពុជានឹងទទួលបាននូវព័ត៌មានដ៏ជាក់លាក់ពិតប្រាកដ ដើម្បីធ្វើការសម្រេចចិត្តរបស់ខ្លួន៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner