លោក ដូណាល់ ត្រាំ បង្កើតឯកទគ្គកម្មប្រធានាធិបតីសម្រាប់ការសរសេរសារតាមបណ្តាញសង្គម Twitter ច្រើនបំផុតក្នុងមួយថ្ងៃៗ

អត្ថបទដោយ៖
Kien Sereyvuth

សហរដ្ឋអាមេរិក៖ យោងតាមគេហទំព័រសេវាកម្ម Factba.se ដែលចងក្រង និងវិភាគទិន្នន័យស្តីពីតំណែងប្រធានាធិបតីអាមេរិករបស់លោក ដូណាល់ ត្រាំ បានឱ្យដឹងថា មេដឹកនាំអាមេរិករូបនេះបានបង្កើតឯកទគ្គកម្មប្រធានាធិបតី សម្រាប់សកម្មភាពនៅលើបណ្តាញសង្គមនៅថ្ងៃទី២២ ខែមករានេះ ដោយបានបង្ហោះ និងចែកចាយបន្តនូវសារតាមបណ្តាញសង្គម Twitter យ៉ាងវែងអន្លាយអំពីការជំនុំជម្រះក្តីចោទប្រកាន់នៅព្រឹទ្ធសភានៃបក្សប្រជាធិបតេយ្យ និង ដំណឹងផ្សេងៗជាច្រើនទៀត ។

លោក ដូណាល់ ត្រាំ អំឡុងស្ថិតនៅទីក្រុងដាវ៉ូស ប្រទេសស្វីស ជាទីដែលលោកកំពុងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនោះ បានចាប់ផ្តើមនៅព្រឹកថ្ងៃ២២ ខែមករានេះរបស់លោក ដោយបង្ហោះសារតាមបណ្តាញសង្គម Twitter ចំនួន៤១ ដងនៅចន្លោះម៉ោង១២ និងម៉ោង១ទៀបភ្លឺ (ម៉ោងក្នុងតំបន់) ។

ភាគច្រើននៃសារបង្ហោះរបស់លោកទៅកាន់អ្នកគាំទ្រជាង៧១លាននាក់ គឺសារជាអក្សរ វីដេអូ និង រូបភាពពីសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ និង អ្នកគាំទ្រផ្សេងទៀតដែលស្អប់គណបក្សប្រជាធិបតេយ្យ ជុំវិញការជំនុំជម្រះក្តីដកតំណែងប្រធានាធិបតីពីលោក ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner