អង្គការសុខភាពពិភពលោក WHO សម្រេចពន្យារពេលការប្រកាសអាសន្នអន្តរជាតិពាក់ព័ន្ធនឹងវីរុសផ្លូវដង្ហើមថ្មីនៅចិន

បរទេស៖ អង្គការសុខភាពពិភពលោក (WHO) បានបើកកិច្ចប្រជុំមួយនៅថ្ងៃទី២២ ខែមករានេះ ពាក់ព័ន្ធនឹងវីរុសផ្លូវដង្ហើមថ្មីដែលកំពុងគំរាមកំហែងខ្លាំងឡើងនៅចិន ក៏ប៉ុន្តែបានពន្យារពេលសម្រេចចិត្តរបស់ខ្លួន ថាតើការផ្ទុះវីរុសនេះនៅចិនជាស្ថានភាពអាសន្នសុខភាពសាធារណៈជាអន្តរជាតិ ឬអត់ ។

ប្រធានអង្គការសុខភាពពិភពលោកលោក WHO លោក តេដ្រូស អាតហានណុម ហ្គេប្រេស៊ូស បាននិយាយថា ពួកលោកត្រូវការព័ត៌មានបន្ថែមទៀត នៅមុនពេលសម្រេចចិត្តថាអ្វីនឹងត្រូវធ្វើ លោកថា វាជាស្ថានភាពវិវត្ត និងស្មុគស្មាញ ។ លោកបន្ថែមទៀតថា មានការពិភាក្សាដ៏ល្អមួយក្នុងអំឡុងពេលប្រជុំរបស់គណៈកម្មាធិការនេះ ប៉ុន្តែវាក៏ច្បាស់ផងដែរថា ដើម្បីបន្តកិច្ចការទាំងនេះ យើងត្រូវការព័ត៌មានបន្ថែមទៀត ។

យ៉ាងណាមិញ អង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថា ខ្លួននឹងសំរេចចិត្តនៅថ្ងៃទី២៣ ខែមករានេះ (ម៉ោងក្នុងតំបន់) ថាតើត្រូវប្រកាស ឬអត់ ស្របពេលដែលអាជ្ញាធរចិនអះអាងថា ករណីឆ្លងវីរុសផ្លូវនេះជាង៥៧១ករណី និងយ៉ាងហោចណាស់មានមនុស្ស១៧នាក់បានស្លាប់នៅទីក្រុងវូហាន ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner