ឥណ្ឌាប្រគល់អណ្តូងស្នប់១៥០០អណ្តូងដល់ខេត្តត្បូងឃ្មុំ និងបន្ទាយមានជ័យ (Video Inside)
អណ្តូងស្នប់ចំនួន១ពាន់៥០០អណ្ដូងដែលជាអំណោយរបស់រដ្ឋាភិបាលឥណ្ឌាត្រូវបានប្រគល់ជូនប្រជាពលរដ្ឋ នៅក្នុងខេត្តត្បូងឃ្មុំនិងខេត្តបន្ទាយមានជ័យ។ ពិធីប្រគល់និងទទួលតាមប្រព័ន្ធអនឡាញ បានធ្វើឡើងកាលពី រសៀលថ្ងៃទី២៧កញ្ញា ឆ្នាំ២០២១ ដោយមានការចូលរួមពីរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌាលោក រាជកុមារ រ៉ាចាន់ស៊ីង និងរដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជា លោកអ៊ុក រ៉ាប៊ុន។
យោងតាមក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងចំណោមអណ្តូងស្នប់នៃអំណោយរបស់រដ្ឋាភិបាលប្រទេសឥណ្ឌានោះ, ខេត្តត្បូងឃ្មុំបានទទួលចំនួន១ពាន់ ១៩០អណ្តូងក្នុងនោះស្រុកមេមត់ទទួលបាន ៦៨៩ អណ្ដូង, ស្រុកក្រូចឆ្មារ៤៦ អណ្ដូង និងស្រុកត្បូង ឃ្មុំចំនួន ៤៥៥ អណ្ដូង។ ដោយឡែកខេត្តបន្ទាយមានជ័យ បានទទួល៣១០ អណ្ដូង
ក្នុងនោះស្រុកភ្នំស្រុកទទួលបាន ៤៦ អណ្ដូង, ស្រុកសិរីសោភ័ណ ទទួលបាន១០០អណ្ដូង, ស្រុកព្រះនេត្រព្រះទទួលបាន ៤៣អណ្ដូង, ស្រុកមង្គល បុរីទទួលបាន ២៦អណ្ដូង ,ស្រុកម៉ាឡៃទទួលបាន ៦០អណ្ដូង, ក្រុងប៉ោយប៉ែតទទួលបាន១៧អណ្ដូង, ស្រុក ស្វាយចេកទទួលបាន ១៧អណ្ដូងនិងស្រុកអូរជ្រៅទទួលបាន១ អណ្ដូង៕