ខេត្តព្រៃវែង ឆ្លងថ្មី១៣៣នាក់ និងបិទផ្សារក្រុង (Video Inside)

ខេត្តព្រៃវែង បានសម្រេចផ្អាកដំណើរការផ្សារក្រុងព្រៃវែង ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ បន្ទាប់ពីមាន អាជីវករលក់ដូរក្នុងផ្សារ រកឃើញមានវិជ្ជមានកូវីដ១៩ ក្រោយមានអាការសង្ស័យ ។ យោងតាមរដ្ឋបាលខេត្ត ផ្សារក្រុងព្រៃវែង ដែលមានទីតាំងស្ថិតក្នុងភូមិលេខ៣ សង្កាត់កំពង់លាវ ក្នុងក្រុងព្រៃវែង នឹងត្រូវបិទចាប់ពីថ្ងៃទី ២៩ ខែកញ្ញា រហូតដល់ថ្ងៃទី១២ ខែតុលា។  

ខេត្តព្រៃវែង នៅថ្ងៃនេះ មានសេចក្តីរាយការណ៍ជុំវិញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៣៣នាក់។ យោងតាមរដ្ឋ បាលខេត្ត ការឆ្លងកូវីដ១៩នៅថ្ងៃនេះបានកើតលើពលរដ្ឋនៅក្នុងក្រុង ព្រៃវែង៣៥នាក់, នៅស្រុកបាភ្នំ ៩នាក់, ស្រុកកញ្ជ្រៀច ៦នាក់, ស្រុកកំចាយមារ ៣នាក់, ស្រុកមេសាង ៦នាក់, ស្រុកពារាំង ៣នាក់, ស្រុកព្រះស្តេច ៣៨នាក់, ស្រុកពាម ជរ ១៣នាក់, ស្រុកពាមរក៍ម្នាក់, ស្រុកស៊ីធរកណ្តាល ២នាក់ និងឆ្លងលើពលរដ្ឋនៅស្រុក

ស្វាយអន្ទរចំនួន ៩នាក់ ។ ខេត្តព្រៃវែង គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧ពាន់ ២៩៩នាក់, ជាសះ ស្បើយចំនួន ៦ពាន់១២៨នាក់ និងមានអ្នកអ្នកស្លាប់ សរុបចំនួន ១៣៨នាក់ ។ ខេត្តព្រៃវែង គឺជាខេត្តមួយ ដែល មានអ្នកឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន ១៣នាក់ និងវីរុសបំប្លែង Alpha ចំនួន ៣នាក់ ផងដែរ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner