២៩ កញ្ញា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. ៨ខែ ឆ្នាំ២០២១ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កូរ៉េខាងត្បូងកើនឡើង ១១,៣% ស្មើនឹង ៦៣៥,៥លានដុល្លារ ខណៈប្រទេសទាំងពីរគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៅខែតុលាខាងមុខនេះ – AMS Economy

២. គិតត្រឹមថ្ងៃទី២៨ កញ្ញា ប្រជាពលរដ្ឋជាង ៨ពាន់គ្រួសារក្នុងឃុំ-សង្កាត់ចំនួន៣០ នៃស្រុកក្រុងចំនួន៥ របស់ខេត្តបន្ទាយមានជ័យ បានរងជំនន់ទឹកភ្លៀង ក្នុងនោះជាង ១ពាន់គ្រួសាររងគ្រោះខ្លាំងជាងគេរហូតត្រូវបានជម្លៀសចេញពីផ្ទះ – FN

៣. រដ្ឋបាលខេត្តកែប គ្រោងស្នើសុំកាត់ដីរបស់រដ្ឋប្រមាណ ៥ហិកតាឱ្យទៅអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ សម្រាប់សាងសង់ពន្ធនាគារថ្មីមួយ នៅស្រុកដំណាក់ចង្អើរ – ភ្នំពេញបុស្តិ៍

៤. អតីតរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Fumio Kishida បានឈ្នះការបោះឆ្នោតជ្រើសរើសតំណែងប្រធានបក្សប្រជាធិបតេយ្យសេរី (LDP) កំពុងកាន់អំណាច ហើយលោកក៏នឹងក្លាយជានាយករដ្ឋមន្រ្តីជប៉ុនផងដែរ – Reuters

៥. របាយការណ៍៖ ចន្លោះឆ្នាំ ២០១៨ និង ២០២០ WHO រកឃើញករណីរំលោភបំពានផ្លូវភេទចំនួន ៨០ករណី ក្នុងអំឡុងពេលការងារស្រាវជ្រាវលើមេរោគ Ebola នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ – DW

ads banner