ខេត្តព្រះវិហារកំណត់កន្លែងខ្លះទៀតជាតំបន់ក្រហម (Video Inside)

ខេត្តព្រះវិហារ បានកំណត់ភូមិអូរខ្លែងពណ៌ សង្កាត់ប៉ាលហាល ជា «តំបន់ក្រហម» និងបិទខ្ទប់២សប្តាហ៍ ដើម្បី ទប់ស្កាត់ជំងឺកូវីដ១៩។

រដ្ឋបាលខេត្តព្រះវិហារ បានកំណត់តំបន់ក្រហមនេះ កាលពីថ្ងៃទី២៨ ខែកញ្ញា, និងតំបន់ ក្រហមនេះ នឹងត្រូវមានសុពលភាពរហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ។ មិនមានសេច ក្តីរាយការណ៍បញ្ជាក់ លំអិតនូវតួលេខផ្ទុះឆ្លង ក្នុងសង្កាត់ប៉ាលហាល នៃក្រុងព្រះវិហារ ដែលបានដាក់ជាតំបន់ក្រហមនោះ ឡើយ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ខេត្តព្រះវិហារ ក៏បានសម្រេចបិទខ្ទប់ និងកំណត់តំបន់មួយចំនួននៃស្រុក ត្បែង មានជ័យ ជាតំបន់ក្រហម រយៈពេល២សប្តាហ៍ ផងដែរ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner