កម្មវិធីបិទវគ្គបណ្តុះបណ្តាល និងចែកវិញ្ញាបនបត្រ
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ និយ័តករ មូលបត្រកម្ពុជា (ន.ម.ក.) បានសហការជាមួយបេឡាជាតិ របបសន្តិសុខសង្គម (ប.ស.ស.)បានរៀបចំកម្មវិធីបិទវគ្គបណ្តុះបណ្តាល និងចែកវិញ្ញាបនបត្រ (តាមប្រព័ន្ធអនឡាញ) សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តី នៃបេឡាជាតិ របបសន្តិសុខសង្គម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករង នៃ និយ័តករមូលបត្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ូ សុជាតិប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករ មូលបត្រកម្ពុជា ។
កម្មវិធីបិទ និងចែកវិញ្ញាបនបត្រនេះ ត្រូវបានរៀបចំឡើង បន្ទាប់ពីបានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី “ការវិនិយោគ ក្នុងវិស័យមូលបត្រ” សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីនៃ បេឡាជាតិ របបសន្តិសុខសង្គមដែលមានចំនួន ៣៦ រូប ដែលមានរយៈពេល ១១ថ្ងៃ ចាប់ពីថ្ងៃទី១៣-២៩ ខែកញ្ញា ឆ្នាំ២០២១៕



