វត្ថុបុរាណខ្មែរ៥រូបបញ្ជូនពីអង់គ្លេសមកកម្ពុជាវិញ (Video Inside)

វត្ថុបុរាណខ្មែរចំនួន៥រូប ក្នុងចំណោមវត្ថុបុរាណខ្មែរចំនួនជាង ១០០រូប ដែលកសាងពីថ្ម និងពីលោហៈសំរឹទ្ធ ត្រូវបានបញ្ជូនពីប្រទេសអង់គ្លេសមកកម្ពុជាវិញ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌បានដឹងថាវត្ថុ បុរាណខ្មែរទាំង៥រូប បានបញ្ជូនមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០២១។ ក្រសួងវប្បធម៌បាន ឲ្យដឹងទៀតថា វត្ថុបុរាណខ្មែរដទៃទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញជា បន្តបន្ទាប់។ វត្ថុបុរាណខ្មែរទាំង ៥រូបដែលបានបញ្ជួនមកវិញនេះរួមមានរូបបដិមាថ្មព្រះសិវស្កន្ទ នៃប្រាសាទកោះកេរ, បដិមាថ្មព្រះអឌ្ឍនារីស្វរៈ និងកន្សៃទូកសំរឹទ្ធ។

រូបចម្លាក់ទាំង៥រូបនេះ នឹងយកទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ ដើម្បីឱ្យក្រុមជំនាញធ្វើការពិនិត្យវាយតម្ល សំអាត ជួសជុល និងដំឡើងជើងទម្រចាំបាច់នានា សម្រាប់ត្រៀមរៀបចំពិធីប្រគល់-ទទួលជាផ្លូវការ នៅពេល វេលាណាមួយសមស្របតាមការសម្រេចរបស់រាជរដ្ឋាភិបាល៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner