រដ្ឋបាលខេត្តសម្រេចបិទផ្សារ២ក្នុងខេត្តសៀមរាប (Video Inside)

ផ្សារចំនួន២ក្នុងខេត្តសៀមរាប ត្រូវបានបិទបន្ទាប់ពីរដ្ឋបាលខេត្តទើបបានប្រកាសកាលពីម្សិលមិញបញ្ចប់នូវ តំបន់ក្រហមនិងតំបន់លឿងទុំ  ក្នុងភូមិសាស្ត្រខេត្តសៀមរាបទាំងមូលនោះមក។

យោងតាមរដ្ឋបាលខេត្ត ផ្សារ កំពង់ក្តីនៃស្រុកជីក្រែង និងផ្សាររលួសនៃស្រុកប្រាសាទបាគង នឹងត្រូវបិទរយៈពេល២សប្តាហ៍ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៤តុលា។ មិនមានសេចក្តីរាយការណ៍បញ្ជាក់លំអិតនូវតួលេខផ្ទុះឆ្លង ក្នុងផ្សារកំពង់ក្តីនិងផ្សារ រលួសនោះទេ។

ខេត្តសៀមរាបកាលពីថ្ងៃទី៣០ កញ្ញា ម្សិលមិញ បានបិទបញ្ចប់តំបន់ក្រហម និងតំបន់លឿងទុំ  ក្នុងភូមិសាស្ត្រខេត្តសៀមរាបទាំងមូល ប៉ុន្តែបើទោះជាមានការសម្រេចឲ្យមាន ការដកចេញនូវតំបន់ក្រហម និងតំបន់លឿងទុំ យ៉ាងណាក៏ដោយ ប៉ុន្តែការអនុវត្តបម្រាមគោចរ បម្រាមរដ្ឋបាលនិងការអនុវត្តកតព្វកិច្ចពាក់ ម៉ាស់ពេលចេញពីផ្ទះ នៅតែបន្តអនុវត្តជាដដែល ដើម្បីទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។ 

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner