សហរដ្ឋអាមេរិកថ្កោលទោសសកម្មភាពបង្កហេតុរបស់ចិននៅក្បែរកោះតៃវ៉ាន់

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានជំរុញឱ្យប្រទេសចិន បញ្ឈប់សកម្មភាពយោធាដែលបង្កហេតុរបស់ខ្លួននៅក្បែរកោះតៃវ៉ាន់ បន្ទាប់ពីកោះនេះបានព្រមានថា យន្តហោះយោធាចិនជិត ១០០ គ្រឿងបានហោះចូលក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួនក្នុងរយៈពេលបីថ្ងៃមកនេះ។

យន្ដហោះចម្បាំងរបស់ចិនសរុប៣៩គ្រឿង បានហោះចូលមកក្នុងតំបន់ការពារដែនអាកាសតៃវ៉ាន់ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ខណៈដែលស្ថានការណ៍ក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់កាន់តែឡើងកម្ដៅ។ បើតាមក្រសួងការពារជាតិតៃវ៉ាន់ យន្ដហោះចម្បាំងចិន៣៩គ្រឿង ក្នុងនោះមាន២០គ្រឿងហោះចូលក្នុងដែនការពារអាកាសតៃវ៉ាន់នៅពេលថ្ងៃកាលពីថ្ងៃសៅរ៍សប្តាហ៍មុន និង ១៩គ្រឿងផ្សេងទៀតបានហោះចូលនៅពេលយប់ថ្ងៃដដែល ហើយភាគច្រើននៃយន្ដហោះចម្បាំងទាំងនេះគឺជាប្រភេទយន្ដហោះចម្បាំងធុន J-16 និង Su-30។

ជុំបញ្ហានេះដែរ តៃវ៉ាន់ក៏បានបញ្ជូនយន្ដហោះចម្បាំងទៅព្រមានយន្ដហោះចម្បាំងចិនឱ្យចេញពីតំបន់ដែនការពារដែនអាកាសរបស់ខ្លួន ក៏ដូចជាប្រើប្រព័ន្ធខែលការពារមីស៊ីលតាមដានយន្ដហោះចម្បាំងចិនទាំងនោះដែរ។ ប៉ុន្តែភ្លាមៗភាគីចិនមិនទាន់ធ្វើអត្ថាធិប្បាយអ្វីឆ្លើយតបទៅនឹងការអះអាងរបស់ក្រសួងការពារជាតិតៃវ៉ាន់នៅឡើយទេ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner