ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន-អង្គការសហប្រជាជាតិ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ

តបតាមការអញ្ជើញរបស់ ឯកឧត្តម អ៊ីរីវ៉ាន់
ស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ នៃប្រទេសព្រុយណេដារ៉ូស្សឡោម ឯកំឧត្ដមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរឺជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន-អង្គការសហប្រជាជាតិ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ ឯកឧត្តម ឧបនាំយករដ្ឋមន្ត្រី ព្រមជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ានផ្សេង ទៀត នឹងជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រធាន សម័យប្រជុំលើកទី៧៦ នៃមហាសន្និបាតអង្គការសំហប្រជាជាតិ។

កិច្ចប្រជុំនឹងពិនិត្យអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ អាស៊ាន-អង្គការសហប្រជាជាតិ ពិសេសការអនុវឹត្តផែនការ សកម្មភាពនៃសេចក្ដីថ្លែងការណ៍រួមស្តីពីភាពជាដៃគូគ្រប់ជ្រុងជ្រោយ រវាងអាស៊ាន និងអង្គការសហប្រជាជាតិ ឆ្នាំ២០២១-២០២៥។ កិច្ចប្រជុំ ក៏នឹងផ្លាស់ប្ដូរយោប៉ល់គ្នាផងដែរអំពីការពីង្រឹងបន្ថែមទៀតនូវកិច្ច សហប្រតិបត្តិការរវាងអាស៊ាន និងអង្គការសហប្រជាជាតិ ដោយឹ ពិចារណាទៅលើការរាតត្បាតនៃជំងឺកូវីដ-១៩ នឹងផែនការស្ដារ ឡើងវិញក្រោយវិបត្តិជំងឺរាតត្បាតនេះ។ ជាមួយគ្នានេះ ក៏នឹងមានការ លើកឡើងផងដែរអំពីបញ្ហាតំប៉ន់ និងអន្តរជាតិ ដែលមានសារៈសំខាន់ ចំពោះការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍ ប្រកបដោយចីរភាពនៅក្នុងតំប៉ន់៕ដោយ/សួង ពិសិដ្ឋ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner