ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ២២១នាក់, ជាសះស្បើយ ៤៤៣នាក់, ស្លាប់ចំនួន ១៣នាក់
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ២២១នាក់, អ្នកជំងឺចំនួន ៤៤៣នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន ១៣នាក់។
គិតត្រឹមថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១១៣,៩២៤នាក់, អ្នកជាសះស្បើយសរុបចំនួន ១០៥,៧៩៣នាក់, ស្លាប់សរុបចំនួន ២,៤៣១នាក់ ៕
