ទាហានយេម៉ែន៧០នាក់ ក្រោយក្រុមឧទ្ទាមហ៊ូទីបើកការវាយប្រហារលើជំរុំយោធានៅយេម៉ែន

យេម៉ែន៖ ទាហានយេម៉ែនយ៉ាងហោចណាស់៧០នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតរងរបួសកាលពីចុងសប្តាហ៍មុននេះ បន្ទាប់ពីក្រុមឧទ្ទាមហ៊ូទីបានបើកការវាយប្រហារលើជំរំយោធាមួយកន្លែងនៅឯទីក្រុង Marib ភាគខាងត្បូងប្រទេសយេម៉ែន ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ការវាយប្រហារនោះត្រូវបានធ្វើឡើងដោយក្រុមឧទ្ទាមហ៊ូទី តាមរយៈការប្រើប្រាស់យន្តហោះដ្រូន និងមីស៊ីល ហើយវាទំនងជាការសងសឹកចំពោះការវាយប្រហាររបស់កងកម្លាំងយេម៉ែន ទៅលើទីតាំងក្រុមឧទ្ទាមនៅភាគខាងកើតរដ្ឋធានី សាណាអា ដែលបានធ្វើឲ្យមនុស្សយ៉ាងហោច២២នាក់នៃភាគីទាំងសងខាងស្លាប់ ។

សូមបញ្ជាក់បន្ថែមថា រហូតមកទល់នឹងពេលនេះ សង្រ្គាមស៊ីវិលនៅប្រទេសយេម៉ែនបានឈានចូលដល់ឆ្នាំទី៥ហើយ ហើយវាបានផ្តាច់ជីវិតមនុស្សអស់ជាង១ម៉ឺននាក់ និងធ្វើឲ្យមនុស្សជាង៣លាននាក់ត្រូវបង្ខំចិត្តភៀសខ្លួន ព្រមទាំងបានរុញច្រានឲ្យប្រទេសនេះប្រឈមនឹងគ្រោះទុរ្ភិក្សធ្ងន់ធ្ងរផងដែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner