យន្តហោះ​ដឹក​អ្នកដំណើរ​ចុះចត​ភ្លាម​ៗ​ ​លឺ​ថា​មាន​ផ្ទុះ​គ្រាប់បែក​

យន្តហោះ​ផ្ទុក​អ្នកដំណើរ​នៅ​ប្រទេស​គុយ​វ៉ែត​មួយ​គ្រឿង​បាន​ចុះចត​ភ្លាម​ៗ​ ​ក្រោយពេល​មានការ​គំរាមកំហែង​ពី​បំ​ផ្ទុះ​គ្រាប់បែក​។​

​មន្ត្រី​រដ្ឋាភិបាល​ប្រទេស​គុយ​វ៉ែត​បានឲ្យ​ដឹង​ ​នា​ថ្ងៃ​ទី​៨​ ​តុលា​ថា​ ​យន្តហោះ​ក្នុង​ប្រទេស​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​បាន​ចុះចត​ជាបន្ទាន់​ ​នៅ​ចំណត​អាកាសយានដ្ឋាន​ ​T​r​a​z​on ​នៅ​ក្នុង​ប្រទេស​តួ​ក​គី​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​ក្រោយពេល​មាន​សេចក្តីរាយការណ៍​ពី​ការ​គំរាមកំហែង​បំ​ផ្ទុះ​គ្រាប់បែក​ ​ទៅលើ​ទីបញ្ជាការ​ដ្ឋា​ន​ចំណត​អាកាសយានដ្ឋាន​។​

​យន្តហោះ​របស់​ក្រុមហ៊ុន​ J​a​z​e​era​ ​Air​way​s ​បាន​ហោះ​ចេញពី​គុយ​វ៉ែត​ ​មាន​អ្នកដំណើរ​៥​១​នាក់​ ​និង​បុគ្គលិក​៦​នាក់ ​នៅ​លើ​យន្តហោះ​ ​បាន​ចុះចត​ដោយ​សុវត្ថិភាព​ហើយ​អ្នកដំណើរ​ទាំងអស់​សុទ្ធតែ​ត្រូវ​បាន​ជម្លៀស​ ​ខណៈ​ដែល​សន្តិសុខ​បាន​បើក​ការស៊ើបអង្កេត​ ​ករណី​នេះ​។​ ​វ៉ា​លី​របស់​អ្នកដំណើរ​ត្រូវ​បាន​ត្រួតពិនិត្យ​ ​ហើយ​យន្តហោះ​នឹង​ត្រូវ​បន្ត​ដំណើរ​វិញ​ ​ក្រោយពេល​ឆែកឆេរ​ ​រួចរាល់​នោះ​៕​ ប្រភពពី CNA

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner