រដ្ឋបាលខេត្តព្រះសីហនុ សូមណែនាំបងប្អូនប្រជាពលរដ្ឋទាំង ២៩គ្រួសារ ធ្វើការរុះរើសំណង់ដែលបានសាងសង់នៅលើចំណីអូរ និងលើចំណីផ្លូវសាធារណៈ របស់រដ្ឋ ស្ថិតនៅចំណុចផ្លូវលេខ៨១៨៨ ក្រុម២៨ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តព្រះសីហនុ
រដ្ឋបាលខេត្តព្រះសីហនុ ធ្វើសេចក្តីជូនដំណឹងជម្រាបមក បងប្អូនប្រជា ពលរដ្ឋចំនួន ២៩គ្រួសារ ដែលកំពុងរស់នៅលើដីចំណី អូរ និងចំណីផ្លូវសាធារណៈរបស់រដ្ឋ បានធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធរំដោះទឹក និងគម្រោងស្ថាបនាផ្លូវ ក្នុងក្រុងព្រះសីហនុ។

ដើម្បីបញ្ចៀសបាននូវការលិចលង់លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងព្រះសីហនុ ដែលតែងតែទទួលរងដោយជំនន់ទឹកភ្លៀង រដ្ឋបាលខេត្តព្រះសីហនុ សូមណែនាំបងប្អូនប្រជាពលរដ្ឋទាំង ២៩គ្រួសារ ធ្វើការរុះរើសំណង់ដែលបានសាងសង់នៅលើចំណីអូរ និងលើចំណីផ្លូវសាធារណៈ របស់រដ្ឋ ស្ថិតនៅចំណុចផ្លូវលេខ៨១៨៨ ក្រុម២៨ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ជាកំហិត។

ក្នុងករណីបងប្អូនមិនរុះរើចេញតាមការណែនាំខាងលើ រដ្ឋបាលខេត្តនឹងចុះអនុវត្តវិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវរាល់ការខូចខាតសម្ភារ ឬការបាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូនឡើយ។ អាស្រ័យដូច្នេះ សូម បងប្អូនជ្រាប និងអនុវត្តន៍តាមខ្លឹមសារខាងលើឱ្យមានប្រសិទ្ធភាព៕ធ.ដ​

ដោយ៖ យានជៀប

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner