សម្តេចតេជោ បង្ហោះរូបភាពអមដោយសារដូច្នេះថា ចូលវាយកូនគោលឡើងវិញបន្ទាប់ពីខកខានជាច្រើនខែ ដោយសារជាប់ដៃប្រយុទ្ធជាមួយកូវីដ-១៩

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះរូបភាពនៅលើទំព័រហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ភ្ជាប់ជាមួយសារដូច្នេះថា ចូលវាយកូនគោលឡើងវិញ បន្ទាប់ពីខកខានជាច្រើនខែ ដោយសារជាប់ដៃប្រយុទ្ធជាមួយកូវីដ-១៩ ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរសារជាមួយអត្ថន័យថា ចូលវាយកូនគោលឡើងវិញបន្ទាប់ពីខកខាន ជាច្រើនខែដោយសារជាប់ដៃប្រយុទ្ធជាមួយកូវីដ-១៩។ ថ្ងៃនេះ ជាថ្ងៃធ្វើការ តែខ្ញុំបែរជាមកវាយកូនគោលទៅវិញ។ សង្ឃឹមថា បងប្អូននឹងមានការយោគយល់ ព្រោះខ្ញុំធ្វើការពុំមានថ្ងៃ សម្រាកនោះឡើយ។

សម្ដេចបានបន្តថា ព្រឹកនេះ ពុំមានភ្លៀងធ្លាក់ ព្រមពេលដែលឯកសារ ត្រូវបានពិនិត្យ និងចុះហត្ថលេខារួចរាល់ ក៍ចេញមក វាយតែម្តង ព្រោះកន្លែងវាយនៅជិតផ្ទះស្រាប់។ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរបងប្អូនជនរួមជាតិ រួចចាកផុតពីជម្ងឺឆ្លងកូវីដ-១៩ តាមរយះវិធានការ ៣កុំ ៣ការពារ និងការចាក់វ៉ាក់សាំង ៕ ដោយវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner