ប្រធានមន្ទីរធន់ធានទឹកថា៖ ស្ថានភាពទឹកនៅស្ទឹងព្រែកត្នោតត្រង់ស្ពានកំពង់ទួលឬ៧មករាបានស្រកចុះ ១ម៉ែត្រ នៅថ្ងៃទី១២ តុលានេះ

ភ្នំពេញ៖ គិតមកដល់ត្រឹមព្រឹកថ្ងៃទី១២ខែតុលានេះ ស្ថានភាពទឹកនៅស្ទឹងព្រែកត្នោត បានចាប់ផ្ដើមស្រក យ៉ាងខ្លាំងហើយ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីទាំងមន្ទីរ
ជំនាញ និងអាជ្ញាធរដែនដីនៅតែបន្តត្រៀមបង្ការទប់ស្កាត់ គ្រោះមហន្តរាយជានិច្ច។ លោកម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី ១២ខែតុលានេះថា ស្ថានភាពទឹកនៅស្ទឹងព្រែកត្នោតបានស្រកចុះ១ម៉ែត្រ សម្រាប់ថ្ងៃទី១២តុលានេះ ពោលគឺទឹកបានស្រកព្រមៗ គ្នាទាំងកម្ពស់ទឹក នៅខេត្តកំពង់ស្ពឺ កម្ពស់ទឹកនៅខេត្តកណ្ដាលនិងកំពស់ទឹកនៅរាជធានីភ្នំពេញ ។

លោកបានបញ្ជាក់ទៀតថា សម្រាប់ថ្ងៃ០១២ តុលា នេះកម្ពស់ទឹក នៅចំណុចស្ពានឃ្លៃ មានកម្ពស់៤,២០ម៉ែត្រ ស្រក់ចុះ ០,៥ម៉ែត្រ បើប្រៀបធៀបកាលពីម្សិលម៉ិញ ចំណុចរលាំងជ្រៃកម្ពស់ទឹក៦,៩០ម៉ែត្រ ស្រកចុះ០,០២ម៉ែត្រ បើប្រៀបធៀបកាលពីម្សិលម៉ិញ និងទឹកស្ពានកំពង់ទួលឬ (ស្ពាន៧មករា) កំពស់ទឹក៦,២០ម៉ែត្រ ស្រកចុះ១ម៉ែត្រ បើប្រៀបធៀបកាលពីម្សិលម៉ិញ។

លោកបញ្ជាក់បន្តថា ស្ថានភាពទឹកនៅពេលនេះ មិនមានអ្វីជាបញ្ហានោះទេ ប៉ុន្តែយើងនៅតែសង្កេតមើលស្ថានភាពទឹកនិងអាកាសធាតុបន្តទៀត ។
លោកម៉ៅ ប៊ុនធឿន បានបន្តទៀតថា ចំពោះវិធានការបង្ការទប់ស្កាត់គ្រោះទឹកជំនន់នេះ យើងនៅតែបន្តត្រៀមដដែល ទៅតាមការណែនាំរបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយពេលនេះ មន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បានលើកកូនទំនប់តូចមួយនៅលើទំនប់ ចាស់ដើម្បីការពារទឹកជំនន់ដែលសកម្មភាពនេះយើង បាននិងកំពុងធ្វើសកម្មភាពយ៉ាងមមាញឹក ។

លោកបនហតទៀតថា បន្ថែមពីលើនេះទៀតលោកឃួង ស្រេង ក៏បានណែនាំឲ្យមន្ទីរធនធានទឹក តាមដានមើលស្ថានភាពទឹកជាប្រចាំផងដែរ បើមានបញ្ហាអ្វីកើតឡើង គឺយើងអាចជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋបានទាន់ពេល និងមិនបង្កអោយខូចខាតទ្រព្យសម្បត្តិផងដែរ ។ លោកម៉ៅ ប៊ុនធឿន ក៏បានបញ្ជាក់ទៀតថា សម្រាប់ក្រសួងធនធានទឹកនិងមន្ទីរធនធានទឹករាជធានីភ្នំពេញនៅតែ ប្រជុំពិគ្រោះយោបល់ពីវឌ្ឍនៈភាពផ្លូវទឹកនិងការបង្វែរផ្លូវទឹកទៅតំបន់ដែលមិនមានហានិភ័យ ពេលមានបញ្ហាជនលិច៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner