ក្រសួងការងារ ជូនដំណឹងពីការបើកប្រាក់ឧបត្ថម្ភ ដល់កម្មករដែលស្ថិតក្នុងតំបន់ បិទខ្ទប់ទាំងនៅភ្នំពេញ ក្រុងតាខ្មៅនិងក្រុងព្រះសីហនុ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០៣១នេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងមួយស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប ដែលស្ថិតនៅក្នុងតំបន់ក្រោមការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈ ទ្រង់ទ្រាយធំ ទាំងនៅរាជធានីភ្នំពេញ ក្រុងតាខ្មៅនខេត្តកណ្តាល និងក្រុងព្រះសីហនុនខេត្តព្រះសីហនុ។

បើយោងតាមសេចក្តីជូនដំណឹងនេះក្រសួងការងារបានបញ្ជាក់ប្រាប់ដល់កម្មករនិយោជិតចំនួន៥ ៤១៥នាក់ នៃរោងចក្រ សហគ្រាស ចំនួន ៧៤ ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប ដែលស្ថិតនៅក្នុងតំបន់ក្រោមការអនុវត្តវិធានការបិទខ្ចប់ជាលក្ខណៈទ្រង់ទ្រាយធំនៃរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និងក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ ជ្រាបថា ធនាគារ វីង នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភចំនួន ១៦០ ០០០រៀល តែមួយលើកគត់ ស្របតាមកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ របស់រាជរដ្ឋាភិបាល ទៅលេខទូរសព្ទ ដែលបងប្អូនបានផ្តល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ សហគ្រាស នាពេល កន្លងមក។

ក្រសួងបានរំលឹកថា ធនាគារ វីងនឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូន ខកខានមិនបានទៅបើកប្រាក់ឧបត្ថម្ភនេះក្នុងរយៈពេល ២១ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារ វីង។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះ ទៅកាន់ភ្នាក់ងារវឹងដែលនៅជិតបំផុត។ សូមបញ្ជាក់ថា បងប្អូនមិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយពេលបើក ប្រាក់ឧបត្ថម្ភនេះ។

ក្រសួងការងារបានបន្តឱ្យដឹងថា ក្នុងករណីបងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាស ចំនួន ៧៤ នេះ មិនបានទទួលសារ ទូរសព្ទពីធនាគារ វីង ឬមានចម្ងល់ផ្សេងៗ អាចទំនាក់ទំនងសួរព័ត៌មានបន្ថែម តាមរយៈក្រុម តេឡេក្រាម “សម្រាប់កម្មករនិយោជិត-https://t.me/KhmerWorkerChat៕ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner