នគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន ជិតកន្លះគីឡូក្រាម

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ នគរបាលប៉ុស្ត៍ភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគ្រឿងញៀនជិតកន្លះគីឡូក្រាម នៅចំណុចតាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ពឹង គឹមហ័ន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

វត្ថុតាងមាន៖ ដកហូតគ្រឿងញៀនជិតកន្លះគីឡូក្រាម និងម៉ូតូ១គ្រឿង ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1CA-4454 ,ទូរស័ព្ទ២គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធីបន្ត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner