ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចរថយន្ត ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីបញ្ជូនទៅតុលាការ
ភ្នំពេញ ៖ លោក ប៊ុត សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ មានជនសង្ស័យម្នាក់ ត្រូវបានកម្លាំងរបស់ចាប់បញ្ជូនចូនទៅតុលាការដើម្បីផ្ដន្ទាទោស ពាក់ព័ន្ធករណី អំពើលួច (រថយន្តម៉ាក HYUNDAI STAREX ពណ៌ ទឹកប្រាក់ សេរីឆ្នាំ ២០០៤ ពាក់ស្លាកលេខ ភ្នំពេញ ២AJ ៣៣៩០ ដែលប្រព្រឹត្តនៅចំណុចមុខឃ្លាំងលេខ ២០B ផ្លូវលេខ៣៥៨ ភូមិ៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ ២០២០ វេលាម៉ោង ០០ និង ២០ នាទី ។

សមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ស៊ឹម ដាវីត ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៩អឺ០ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
វត្ថុតាងចាប់យក ម៉ូតូម៉ាក ហុងដា សេ ១២៥ ពណ៌ ខ្មៅ បិទស្កុតពណ៌ ទឹកមាស ពាក់ស្លាកលេខ ព្រៃវែង ១L៣២៣៩ (ម៉ូតូផលិតនៅប្រទេសចិន)។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញខាងការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕ធ.ដ
