នៅតាមដងផ្លូវនៃទីក្រុង Pontevedra ប្រទេសអេស្ប៉ាញសំបូរអ្នកថ្មើរជើងជាងរថយន្ដដែលបង្កសម្លេងរំខាន
អត្ថបទដោយ៖
AMS OneMinute
នៅតាមដងផ្លូវនៃទីក្រុង Pontevedra ប្រទេសអេស្ប៉ាញសំបូរអ្នកថ្មើរជើងជាងរថយន្ដដែលបង្កសម្លេងរំខាន ព្រោះតែបម្រាមហាមឃាត់ការប្រើប្រាស់រថយន្តដែលត្រូវបានអនុវត្តអស់រយៈពេលជាង ១៩ឆ្នាំមកហើយ។ ការបំពុលបរិយាកាសបានថយចុះ ៦១% ចាប់តាំងពីឆ្នាំ ២០១៣ និងមិនមានករណីស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចាប់តាំងពីឆ្នាំ ២០០៩មក។
ចំណតរថយន្ដនៅតាមដងផ្លូវ ត្រូវជំនួសដោយចំណតរថយន្តក្រោមដី ដោយសារការចតរថយន្ដតាមដងផ្លូវសាធារណៈជាមូលហេតុចំបង ដែលនាំឱ្យមានការកកស្ទះចរាចរណ៍ក្នុងទីក្រុង។
ប្រជាជនប្រមាណ ១២ ០០០នាក់បានផ្លាស់ប្តូរទីលំនៅទៅរស់នៅក្នុងទីក្រុង ដោយសារគ្មានការរំខានពីចរាចរណ៍ ហើយការបំពុលបរិស្ថានបានថយចុះ ដែលជាកត្តានាំឱ្យការរស់នៅរបស់ប្រជាជនប្រសើរជាងមុន។
🎥 WCCO