ខេត្តកោកុងប្រទះឃើញដ្រូនមួយគ្រឿង បានធ្លាក់នៅឃុំកោះស្តេច ស្រុកគិរីសាគរ
ខេត្តកោះកុង៖ សមត្ថកិច្ចមូលដ្ឋានឃុំកោះស្តេច ស្រុកគិរីសាគរ បានឲ្យដឹងថា មានដ្រូនមួយគ្រឿង បានធ្លាក់នៅក្នុងភូមិសាស្ត្រ ភូមិស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។
សមត្ថកិច្ចមូលដ្ឋានបន្តថា ដ្រូនខាងលើ ត្រូវគេប្រទះឃើញនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ។
ចំពោះហេតុការណ៍នេះ សមត្ថកិច្ចនគរបាលខេត្តកោះកុង បានឲ្យដឹងព័ត៌មានបឋមថា សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ថែម អំពីប្រភពដ្រូនខាងលើនេះ ប៉ុន្តែបានដាក់ការសន្និដ្ឋានជាជំហានដំបូងថា អាចជាដ្រូនយកការណ៍ របស់ប្រទេសជិតខាង ឬក្រុមហ៊ុនឯកជនដ៏ធំមួយ មានទីតាំងនៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុងព្រោះដ្រូននោះមានលេខសម្គាល់1701002៕ ដោយ យាន ជៀប
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។