លោក ហាស្សាន រួហានី អះអាងថា អ៊ីរ៉ង់កំពុងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ច្រើនជាងកាលពីមុនពេលចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥
អត្ថបទដោយ៖
Kien Sereyvuth
អ៊ីរ៉ង់៖ ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមបច្ចុប្បន្នរបស់អ៊ីរ៉ង់ គឺច្រើនជាងកាលពីមុនពេលដែលទីក្រុងតេហេរ៉ង់ចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ទៅទៀត នេះបើតាមការអះអាងរបស់ប្រធានាធិបតីអ៊ីរ៉ង់លោក ហាស្សាន រួហានី ។
ប្រធានាធិបតីអ៊ីរ៉ង់រូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា ថ្ងៃនេះ យើងគ្មានព្រំដែនកំណត់ទៀតឡើយ ទៅលើវិស័យឧស្សាហកម្មនុយក្លេអ៊ែរ…. នោះគឺជាលក្ខខណ្ឌនៃវិស័យនុយក្លេអ៊ែររបស់យើង ដែលប្រសើរជាងនៅមុនពេលដែលកិច្ចព្រមព្រៀងនុយក្លេអ៊ែរត្រូវបានចុះហត្ថលេខា ។
ការកត់សម្គាល់បែបនេះរបស់លោក រួហានី បានកើតមានឡើងក្នុងគ្រាដែលអ៊ីរ៉ង់បានកាត់បន្ថយការប្តេជ្ញាចិត្តរបស់ខ្លួន ដែលធ្វើឡើងនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដើម្បីឆ្លើយតបទៅនឹងការដកខ្លួនចេញដោយសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៨ និងភាពបរាជ័យរបស់សហភាពអឺរ៉ុប ដែលមិនអាចដោះស្រាយបញ្ហាអ្វីបានចំពោះរឿងនេះ ៕ធ.ដ