នគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម បង្ក្រាបគ្រឿងញៀនពីរករណី ឃាត់ខ្លួនជនសង្ស័យ៩នាក់

អត្ថបទដោយ៖
Kien Sereyvuth

នៅថ្ងៃទី១៥ ខែ០១ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម នគរបាលជំនាញគ្រឿងញៀនខេត្តកំពង់ចាម  បានបើកកិច្ចប្រតិបត្តការ ជាមួយជំនាញ ស្រុកជើងព្រៃ ស្រុកកំពង់សៀម និងស្រុកបាធាយ ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យ ប្រឆាំងគ្រឿងញៀន បើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០២ករណីដោយប្រេីវិធានញុះញង់ និងរដ្ឋបាលចំហរឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់៖

១.ឈ្មោះ យិន សល់ ភេទប្រុស សញ្ជាតិខ្មែរ អាយុ២៩ឆ្នាំ នៅភូមិ ស្គន់ ឃុំសូទិព្វ ស្រុកជេីងព្រៃ  ខេត្តកំពង់ចាម
២.ឈ្មោះ  ពៅ  ខាវ  ភេទប្រុស  អាយុ ២២ឆ្នាំ   សញ្ជាតិ ខ្មែរ  នៅភូមិថ្មី  ឃុំសូទិព្វ  ឭស្រុក ជេីងព្រៃ  ខេត្ត កំពង់ចាម
៣.ឈ្មោះ  ខាន់  វីសា  ភេទប្រុស  អាយុ ១៩ឆ្នាំ  សញ្ជាតិ ខ្មែរ  នៅភូមិសៀមបោយ  ឃុំព្រៃចារ  ស្រុកជេីងព្រៃ  ខេត្តកំពង់ចាម
៤.ឈ្មោះលី សុទ្ធា ភេទប្រុស  សញ្ជាតិខ្មែរ  អាយុ៤៣ឆ្នាំ  រស់នៅភូមិត្រពាំងគូរ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
៥.ឈ្មោះ ធា ទី ភេទប្រុស អាយុ២០ឆ្នាំជាតិខ្មែរ
៦.ឈ្មោះ ស្រស់ គីមស៊្រន ភេទប្រុសអាយុ១៩ឆ្នាំ ជាតិខ្មែរ
៧.ឈ្មោះ លី អែល ភេទប្រុសអាយុ៣១ឆ្នាំជាតិខ្មែរ
អ្នកទាំង០៣នាក់រស់នៅភូមិព្រៃចក្រី ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
៨.ឈ្មោះ ចក់ ពិសិដ្ឋ ភេទប្រុសអាយុ២៦ឆ្នាំជាតិខ្មែរ  រស់នៅភូមិស្រែត្រែង ស្រុកសំបូរ ខេត្តក្រចេះ។
៩.ឈ្មោះ ចាន់សុខគឿន ភេទប្រុសអាយុ៣២ឆ្នាំជាតិខ្មែរ រស់នៅភូមិកក់ធំ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ដកហូតវត្ថុតាងរួមមាន៖ -ម្សៅក្រាមពណ៌ស  សង្ស័យជាថ្នាំញៀនចំនួន១១កញ្ចប់(ធំ០៣កញ្ចប់), ទូរស័ព្ទដៃចំនួន ០៩គ្រឿង រថយន្ត០២គ្រឿង ម៉ូតូ០១គ្រឿង ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner