ឃាត់មនុស្ស១៩នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

មនុស្សចំនួន ១៩នាក់ ត្រូវបានឃាត់ខ្លួនរយៈពេល២៤ម៉ោងកន្លងមកនេះ ក្នុងអំពើល្មើសបំពានវិធានរដ្ឋបាល និង វិធានសុខាភិបាលក្នុងស្ថានការណ៍ដែលរាជរដ្ឋាភិបាលកំពុងបន្តឹងការអនុវត្តច្បាប់ប្រឆាំងនឹងការឆ្លងកូវីដ-១៩។ 

មន្ត្រីគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ លោកឧត្តមសេនីយ៍ឯក ម៉ៅ ពៅ បានថ្លែងនៅថ្ងៃទី ១៣ តុលានេះថា សមត្ថកិច្ចបានផាកពិន័យជាប្រាក់បានចំនួន ១០លានរៀល ក្នុងការអនុវត្តវិធានការច្បាប់ ចំនួន ១២ករណី នៅថ្ងៃនេះ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀត ក្នុងចំណោមការល្មើសទាំង ១២ករណី លើមនុស្ស ១៩នាក់នោះ ក្នុងនោះរួមមានជនបរទេស១០នាក់ គឺជាតិចិន៨នាក់, កូរ៉េ ១នាក់ និងជាតិវៀតណាម ម្នាក់ ។  បទល្មើសនៅថ្ងៃនេះ រួមមាន១០នាក់ បានល្មើសនឹងវិធានការសុខាភិបាល និង៨នាក់ទៀត  បានល្មើសនឹងវិធាន ការរដ្ឋបាល និងម្នាក់ទៀត បានល្មើសនឹងវិធានច្បាប់១ករណី ។

បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី ១លានទៅ ៥លានរៀល, ត្រូវ ផ្ដន្ទាទោស ដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ១០លានរៀល បើអំពើ នោះបាន បណ្ដាល ឲ្យមានការចម្លងជំងឺ កូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពី ២ឆ្នាំទៅ៥ឆ្នាំ និងពិន័យ ជាប្រាក់ពី៥លាន ទៅ ២០ លានរៀល បើអំពើនោះ បានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner