សិស្សសាលាមួយក្រុម ព្រួតគ្នាទាត់ធាក់សិស្សស្រីម្នាក់ និងជេរប្រទេចដូចសត្វ, អ្នកប្រើប្រាស់បណ្តាញសង្គម ស្នើសមត្ថកិច្ចតាមស្រាវជ្រាវករណីនេះ

ភ្នំពេញ៖ អ្នកប្រើប្រាស់បណ្តាញសង្គម Facebook នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ បានចែកចាយខ្លីបវីដេអូមួយ ដែលសិស្សសាលាមួយក្រុម ព្រួតគ្នាទាត់ធាក់ និងជេរប្រទេចសិស្សស្រីម្នាក់ ប្រៀបដូចជាសត្វធាតុ។

នៅក្នុងវីដេអូខ្លីបដែលមានរយៈពេល ៣៩វិនាទីនេះ គេមិនទាន់ដឹងថា សកម្មភាពទាត់ធាក់សិស្ស សាលានេះ មិនដឹងកើតឡើងនៅទីណានៅឡើយទេ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ សកម្មភាពបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម ស្នើដល់សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួន ក្រុមជនបង្កយកទៅផ្តន្ទាទោសតាមច្បាប់ ដោយសារពួកគេធ្វើបានក្មេងស្រីម្នាក់ ដែលគ្មានកម្លាំងតស៊ូទាល់តែសោះ។

គួរបញ្ជាក់ថា ថ្មីៗនេះសមត្ថកិច្ចបាននាំនារីម្នាក់ដែលគេដាក់រហស្សនាមថា បងធំមេសាង យកទៅសួរនាំបន្ទាប់ពីនារីរូបនោះ ប្រើអំពើហិង្សាលើសិស្សស្រីម្នាក់៕

 

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner