កងទ័ពជើងទឹកអាមេរិក៖ ទាហានណាដែលបដិសេដចាក់វ៉ាក់សាំង Covid-19 នឹងត្រូវបណ្តេញចេញ

វ៉ាស៊ីនតោន៖ កងទ័ពជើងទឹក​អាមេរិក​បានអះអាងច្បាស់ៗថា ទាហានណា​ដែល​មិនព្រម​ចាក់​វ៉ាក់សាំងបង្ការជំងឺ​កូវី​ដ​១៩ ​នឹង​ត្រូវ​បណ្តេញ​​ចេញ​ពី​កងកម្លាំង​ នៅ​មុន​ថ្ងៃ​ផុតកំណត់​ទី ២៨ ខែវិច្ឆិកា ​សម្រាប់​ការចាក់​វ៉ាក់សាំង​។​

​កងទ័ព​ជើង​ទឹក​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ដោយហេតុ​ថា ​ការចាក់វ៉ាក់សាំងបង្ការជំងឺ​កូវី​ដ​១៩ ឥឡូវនេះក្លាយ​ជា​កាតព្វកិច្ច​សម្រាប់​សមាជិក​យោធា​ទាំងអស់​នោះ កងទ័ពជើងទឹ​ក​បាន​ប្រកាស​ពី​ផែនការ​​ចាប់ផ្តើម​ដំណើរការ​បណ្តេញចេញ​ចំពោះ​អ្នក​ដែល​មិនព្រមចាក់​វ៉ាក់សាំង ដោយ​គ្មាន​ការរង់ចាំ ​ឬ​ការលើកលែង​ឡើយ​។​ កងទ័ព​ជើង​ទឹក​បាន​និយាយថា ៩៨ ភាគរយ​នៃ​សមាជិក​សកម្ម ៣៥ ម៉ឺននាក់​របស់​ខ្លួន​បានចាប់ផ្តើម​ ឬ​បញ្ចប់​ដំណើរការ​ចាក់​វ៉ាក់សាំង​។​

​សម្រាប់​កម្លាំងយោធា​អាមេរិក​សរុប​ទាំងអស់វិញ អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​លោក ​ច​ន ឃើប៊ី​ បាន​និយាយថា ៩៦,៧ ភាគរយ​នៃ​ទាហាន​ជិត ១,៤ ​លាន​នាក់​បាន​ទទួល​វ៉ាក់សាំង​​យ៉ាងហោចណាស់​មួយ​ដូស និង ៨៣,៧ ភាគរយ​បាន​ពី​រដូស​៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner