ចិន-វៀតណាមផ្លាស់ប្តូរទំនិញកើនដល់ជិត១១៧ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១៩

ការនាំចេញ និងនាំចូលទំនិញទៅវិញទៅមករវាងវៀតណាម និងចិនបានកើនឡើងកម្រិតថ្មីមួយទៀត ពោលគឺបានឈានដល់ជិត១១៧ពាន់លានដុល្លារអាម៉េរិក កាលពីឆ្នាំ២០១៩។
ក្នុងរបាយការណ៍មួយ ស្តីពីការនាំចេញ និងនាំចូលវៀតណាម កាលពីឆ្នាំមុនហើយដែលត្រូវបានប្រកាសដោយអគ្គនាយកដ្ឋានពន្ធដាបានបញ្ជាក់ថា កាលពីឆ្នាំ២០១៩ តម្លៃនាំចូលនិងនាំចេញសរុបរបស់វៀតណាមបានឈានដល់៥១៧.២៦ពាន់លានដុល្លារអាម៉េរិក កើនឡើង៧.៦ភាគរយ បើធៀបនឹងឆ្នាំ២០១៨ ។

ក្នុងនោះ តម្លៃនាំចេញទំនិញសរុបមាន២៦៤.១៩ពាន់លានដុល្លារអាម៉េរិក កើនឡើង៨.៤ភាគរយ ហើយតម្លៃនៃការនាំចេញគឺ២៥៣.០៧ពាន់លានដុល្លារអាម៉េរិក កើនឡើង៦.៨ភាគរយ។
ជាការកត់សម្គាល់ ក្នុងចំណោមបណ្តាប្រទេសច្រើនជាង២០០ ដែលវៀតណាមមានទំនាក់ទំនងពាណិជ្ជកម្មបរទេសជាមួយនោះ ប្រទេសចិននៅតែជាទីផ្សារដ៏ធំរបស់ខ្លួន។ ឆ្នាំ២០១៩ ទំហំនៃការនាំចេញ នាំចូលរវាងវៀតណាម និងចិនបានឈានដល់១១៦.៨៧ពាន់លានដុល្លារអាម៉េរិក ក្នុងនោះ វៀតណាមនាំចេញទៅមាន៤១.៤១ពាន់លានដុល្លារអាម៉េរិក និង នាំចូលមាន៧៥.៤៥២ពាន់ដុល្លារអាម៉េរិក៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner