សហរដ្ឋអាម៉េរិកព្រមានកាត់ផ្ដាច់ជំនួយយោធាដល់អ៊ីរ៉ាក់ ក្រោយសភាជាតិអ៊ីរ៉ាក់បោះឆ្នោតគាំទ្របណ្ដេញកងទ័ពបរទេសចេញពីប្រទេស

សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនអាចនឹងផ្ដាច់ជំនួយយោធា២៥០លានដុល្លារដល់រដ្ឋាភិបាលទីក្រុងបាកដាដ បើសិនជាកងទ័ពអាម៉េរិកត្រូវបានបណ្ដេញចេញពីប្រទេសអ៊ីរ៉ាក់ ។

សារព័ត៌មាន Wall Street Journal ផ្អែកលើប្រភពពីក្រសួងការបរទេស និងក្រសួងការពារជាតិអាម៉េរិក បានរាយការណ៍ថា កញ្ចប់ថវិកាជំនួយយោធា២៥០លានដុល្លារខាងលើ ត្រូវបានសភាអាម៉េរិកទាំងពីរអនុម័តរួចហើយ ។ យ៉ាងណាមិញ ខាងសេតវិមានមិនទាន់ធ្វើការអត្ថធិប្បាយអ្វីនៅឡើយទេ ។

គម្រោងកាត់ផ្តាច់ជំនួយយោធានេះ ត្រូវបានបង្ហើបឱ្យដឹងបន្ទាប់ពីសភាជាតិអ៊ីរ៉ាក់ កាលពីថ្ងៃទី៥ ខែមករា កន្លងទៅ បានបោះឆ្នោតគាំទ្របណ្ដេញកងទ័ពបរទេសចេញពីប្រទេស ក្រោយយន្ដហោះដ្រូនអាមេរិកបើកវាយប្រហារសម្លាប់មេទ័ពអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី និងមេបញ្ជាការកងជីវពលអ៊ីរ៉ាក់ លោក អាប៊ូ ម៉ាហាម៊ូហានឌីស នៅក្បែរអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដ កាលពីថ្ងៃទី៣ ខែមករា ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner