ធនាគារធំៗអាមេរិកបន្តប្រកួតគ្នាលើទិសដៅផ្សេងៗនៃយុទ្ធសាស្រ្តអត្រាការប្រាក់

ធនាគារ​ធំៗ​របស់​អាមេរិក​កំពុង​បន្ត​យុទ្ធ​សាស្ត្រ​ខុសៗ​​គ្នា​​ សម្រាប់​ការ​ដាក់​ពង្រាយ​ប្រាក់​បញ្ញើ​រាប់​ពាន់​លាន​ដុល្លារ​របស់​ខ្លួន​លើ​ទីផ្សារ​បំណុល​របស់​រដ្ឋាភិបាល​ ដោយ​បង្ហាញ​ពី​ការ​ពិភាក្សា​នៅ​ Wall Street ​អំពី​ទិសដៅ​នៃ​អត្រា​ការ​ប្រាក់​។​

​ធនាគារ​អាមេរិច​ (BofA)​​ ដែល​ជាអ្ន​កផ្ត​ល់ប្រា​ក់​កម្ចី​អាមេរិក​ធំ​ជាង​គេ​ទី​ ២  ​បាន​បង្កើន​ប្រាក់​ចំណូល​នៅត្រី​មាស​ទី ​៣ ​របស់ខ្លួ​ន​ដោយ​បង្កើន​ការ​ប្រាក់​ពី​ផលប័ត្រ​​បំណុល​ដែល​​កើន​ឡើង​ ៧៧ ​ភាគ​រយ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក ​ហើយ​បច្ចុប្បន្ន​ ធនាគារ​នេះ​មា​ន​ចំនួន​ជិត ​៩៧០ ​ប៊ីលាន​ដុល្លារ​។ ​ ​

​ធនាគារ​ ​JPMorgan Chase ​ជា​ធនាគារ​ធំ​ជាង​គេរ​បស់​អាមេរិក​​ ​​ធ្វើ​ប្រតិបត្តិការ​លើ​ផលប័ត្រ​មូលបត្រ​វិនិយោគ​ក្នុង​ទំហំ​តូច​ជាង​ ហើយមា​ន​ទំនោរ​ចង់​ដាក់​ប្រាក់​បញ្ញើនៅ​​​ធនាគារ​កណ្តាល​អាមេរិក​ជា​ជាង​ខ្ជះ​ខ្ជាយ​លុយ​កាក់​ឬ​មូលបត្រ​ភ្នាក់​ងារ​។​

​លោក Jason Goldberg ​អ្នក​វិភាគធនាគារ​នៅ​ Barclays ​និយាយ​ថា​៖​ «​អ្នក​​ឃើញ​ធនាគារ​កំពុង​ប្រើ​យុទ្ធសាស្រ្ត​ផ្សេង​ៗ​ជុំវិញ​របាយការណ៍​តុល្យការ​ និង​ការ​គ្រប់​គ្រង​អត្រា​ការ​ប្រាក់​។​ ពេល​វេលា​នឹង​ប្រាប់​ថាមួយ​ណា​ជា​ជម្រើស​ល្អ​ជាង​គេ​»​។​

បញ្ហា​ប្រឈម​សម្រាប់​ធនាគារ​នោះគឺ​​ការ​ព្យាយាម​ប្រើ​ប្រាស់​ប្រាក់​បញ្ញើ​ទាំង​អស់​ដែល​ប្រមូល​បាន​នៅ​លើ​តារាង​តុល្យការរ​បស់​ខ្លួន​ដោយ​សារ​ការ​ជំរុញរ​បស់​រដ្ឋាភិបាល​ និង​ការ​ដាក់​ចេញ​នូវ​កម្មវិធី​បន្ធូរបន្ថយ​បរិមាណ​​ក្នុង​កំឡុង​ពេល​មាន​វិបត្តិ​សុខភាព​។​ ការ​ផ្តល់​ប្រាក់​កម្ចី​ ជា​ជម្រើស​ដែល​ធនាគារ​ពេញ​ចិត្ត​។​ ប៉ុន្តែ​កំណើន​ប្រាក់​កម្ចី​មាន​ភាព​យឺត​យ៉ាវ​ ដោយ​សារ​ក្រុមហ៊ុន​បាន​រក​ឃើញ​សាច់​ប្រាក់​ងាយ​ស្រួល​ក្នុង​ទីផ្សារ​មូល​បត្រ​បំណុល​ ហើយ​អ្នក​ប្រើប្រាស់​​សង​បំណុល​តាម​កាត​ឥណទាន​។​

​​លោក Mark Cabana ​ប្រធាន​យុទ្ធសាស្ត្រ​អត្រាការ​ប្រាក់​អាមេរិក​នៅ​ BofA ​និយាយ​ថា​៖​ «​ប្រសិន​បើ​ធនាគារ​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​បង្កើត​ប្រាក់​កម្ចី​នោះ​ មាន​ន័យ​ថា​ពួក​គេ​នឹង​ត្រូវ​ស្រូប​យក​មូលបត្រ​បន្ថែម​។​ មាន​ការ​រំពឹង​ដែល​ថានឹ​ង​មាន​ការ​ដេញ​ថ្លៃ​ធនាគារ​ដែល​មាន​ភាព​រឹងមាំ​សម្រាប់​រតនាគារ​»​។​

​ផ្ទុយទៅ​វិញ​ ក្រុមហ៊ុន​ JPMorgan ​​បង្កើន​ទំហំ​នៃ​ផលប័ត្រ​​​បំណុល​របស់​ខ្លួន​បាន​ត្រឹម​តែ​ ៣ ​ភាគរ​យ​ប៉ុណ្ណោះ​កាល​ពី​ឆ្នាំ​មុន​ ខណៈ​ធនាគារ​វិនិយោគ​ Citigroup ​កើន​ឡើង​​ ១៤ ​ភាគ​រយ​ និង​ធនគារ​ Wells Fargo​ ​កើន​ឡើង​ ១២​ ភាគ​រយ​​​។​

​ប្រភព​៖ FT

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner