លោក វ្ល៉ាឌីមៀ ពូទីន ត្រៀមបង្កើតរដ្ឋាភិបាលថ្មី ក្រោយនាយករដ្ឋមន្រ្តីប្រកាសលាលែងពីតំណែង

អត្ថបទដោយ៖
Kien Sereyvuth

រុស្សុី៖ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក ឌីមីតទ្រី ម៉េដវ៉េឌេវ បានសម្រេចចិត្តលាលែងចេញពីតំណែងនៅថ្ងៃទី១៥ ខែមករានេះ បន្ទាប់ពីលោក វ្ល៉ាឌីមៀ ពូទីន ធ្វើការថ្លែងសារទៅកាន់សភាជាតិ ជុំវិញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។

លោក ម៉េដវ៉េឌេវ បានដាក់លិខិតលាលែងចេញពីតំណែងទៅកាន់លោក ពូទីន ដែលនេះមានន័យគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលរុស្ស៊ី បច្ចុប្បន្ននឹងត្រូវរំលាយ រីឯលោកប្រធានាធិបតីរុស្ស៊ីនឹងតែងតាំងនាយករដ្ឋមន្ត្រីឱ្យបន្តដឹកនាំរដ្ឋាភិបាលថ្មី ។ កំឡុងការថ្លែងសារប្រចាំឆ្នាំ នៅចំពោះមុខសភាប្រទេសរុស្ស៊ីនាថ្ងៃពុធនេះ លោក ពូទីន បានបង្ហាញជំហរគាំទ្រដល់គោលការណ៍ហាមប្រាមប្រធានាធិបតី មិនឲ្យកាន់អំណាច ០៣អាណត្តិជាប់ៗគ្នា ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់រុស្ស៊ី ។

កន្លងមកនេះមានការសង្ស័យថា លោក ពូទីន អាចនឹងកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីបន្តកាន់អំណាចនៅអាណត្តិថ្មីឆ្នាំ២០២៤ បន្ទាប់ពីលោកបានលើកឡើងថា ការដាក់កំហិតមិនឲ្យប្រធានាធិបតីម្នាក់ កាន់អំណាចបានច្រើនអាណត្តិជាប់ៗគ្នា អាចត្រូវលុបចេញវិញ ប្រសិនបើប្រជាជនរុស្ស៊ីមូលមតិគ្នាគាំទ្រ ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner