ស្ត្រីចិត្តធម៌ម្នាក់ឃើញស្ត្រីក្រីក្រឈឺពោះពាក់កណ្ដាលផ្លូវជួយសង្គ្រោះរហូតឆ្លងទន្លេផុតពីគ្រោះថ្នាក់ទាំងម្ដាយ និងកូន

អត្ថបទដោយ៖
Kien Sereyvuth

ស្វាយរៀង៖ ស្ត្រីពោះធំមានជីវភាពក្រីក្រម្នាក់ខណៈដើរពាក់កណ្ដាលផ្លូវឈឺពោះស្រែកហៅអ្នកភូមិ និងអ្នកធ្វើដំណើរឆ្លងកាត់បង្កការភ្ញាក់ផ្អើលនាំគ្នាជួយសង្គ្រោះរហូតឆ្លងទន្លេបានជោគជ័យ និងអ្នកភូមិជួយដឹកមកកាន់មណ្ឌលសុខភាពមេសរថ្ងក។ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៤ខែមករាឆ្នាំ២០១៩ស្ថិតនៅចំណុចភូមិកណ្តាល សង្កាត់ប្រាសាទក្រុងបាវិត។

យោងតាមស្ត្រីចិត្តធម៌មានឈ្មោះស្រី ពៅដែលឃើញហេតុការណ៍ និងជួយមិនខ្លាចនឿយហត់បានឲ្យដឹងថាស្ត្រីក្រីក្រនេះមានឈ្មោះ ហ៊ាន សាវឿន អាយុ២៩មុខរបរកសិកររស់ក្នុងភូមិកណ្ដាលសង្កាត់ប្រាសាទក្រុងបាវិត។ប្រភពបន្តថាមុនកើតហេតុគាត់ឃើញស្ត្រីខាងលើដើតែម្នាក់ឯងតាមផ្លូវ និងមានផ្ទៃពោះផងស្រាប់តែមានអារការៈឈឺចុកចាប់ និងដេកដួលលើដី និងស្រែកថាជួយផងទើបគាត់ប្រញាប់ប្រញាលស្រែកហៅអ្នកភូមិក្បែនោះនាំគ្នាជួយលើកយកមកដាក់ផ្ទះអ្នកភូមិរហូតឆ្លងទន្លេទទួលបានជោគជ័យ ទាំងម្ដាយ និងកូន។

លោកស្រីបន្តថាក្រោយសម្រាលរួចគាត់ និងអ្នកភូមិក៏បានដឹកមកសម្រាកនៅមណ្ឌលសុខភាពមេសថ្ងកខណៈស្ត្រីកំសត់នេះមិនមានប្រាក់កាសជាប់ខ្លួនមួយរៀលទេ និងសុំឲ្យសប្បបុរសជនមេត្តាជួយឧបត្ថមជាថវិការបន្តិចបន្តួច និងទិញជារបស់ប្រើប្រាស់ក៏បានព្រោះគាត់គ្មានអ្វីជាប់ខ្លួនអ្វីនោះទេ។សូមបញ្ជាក់ថាឈ្មោះ ហ៊ាន សាវឿន អាយុ២៩ ដែលមានជីវភាពខ្វះខាតក្នុងបន្ទុកគ្រួសារ និងមានកូនចំនួន៤នាក់ ស្រី១នាក់ ប្រុស៣នាក់ ក្នុងបន្ទុក ស្ថិតនៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ។

ដោយឡែកនៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ គណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាវិត បាននាំយកថវិកា លោក លឹម សៀងហេង ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាវិត និងជាអភិបាលក្រុងបាវិត រួមជាមួយស្បៀង សម្ភារ: និងថវិកា អនុសាខាកាកបាទ ក្រហមកម្ពុជាក្រុង ចុះសួរសុខទុក្ខ និងផ្តល់ជូនស្រ្តីសម្រាលកូន ១គ្រួសារ ឈ្មោះ ហ៊ាន សាវឿន អាយុ២៩ ដែលមានជីវភាពខ្វះខាតក្នុងបន្ទុកគ្រួសារ និងមានកូនចំនួន៤នាក់ ស្រី១នាក់ ប្រុស៣នាក់ ក្នុងបន្ទុក ស្ថិតនៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ។

សម្ភារផ្តល់ជូនរួមមាន៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត ថវិកា ២០០.០០០រៀលនិងលោក ឯក រិទ្ធី ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ថវិកា ៥០.០០០រៀលព្រមទាំងលោកស្រី ជួន សុវណ្ណារី ប្រធានការិយាល័យកិច្ចការនារីក្រុង ថវិកា ៥០.០០០រៀល។អនុសាខាកាកបាទក្រហមក្រុង ថវិកា៥០.០០០រៀល អង្ករ៥០kg មី១កេស ទឹកត្រី១យូរ ទឹកស៊ីអ៉ីវ១យូរ មុង១ ភួយ១ កន្លេលជ័រ១ ខ្នើយ១ កំសៀវទឹក១ បំពង់ទឹកក្តៅ១ ចង្កានហ្គាស១ ចាន ឆ្នាំងបាយ សម្ល កាធុនញ៉ូម១ ជ័រ១ និងសម្ភារ:មួយចំនួនទៀត ផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner