អាជ្ញាធរខេត្តព្រះសីហនុ បញ្ជាឲ្យរុះរើតូបនៅតាមបណ្តោយឆ្នេរអូរឈើទាល, ឆ្នេរអូរត្រេះ ១ និងអូរត្រេះ២ ចេញទាំងអស់ដើម្បីរៀបចំកែលម្អឲ្យមានសោភណ្ឌភាពឡើងវិញ សម្រាប់សាធារណជន ភ្ញៀងទេសចរមកលំហែ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តព្រះសីហនុ៖ ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងផែនការច្បាស់លាស់នៃរដ្ឋបាល ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ឆ្នេរអូរឈើទាល (ចំណុចមុខអតីតឆ្នេរអារីស្តុន) ឆ្នេរអូរត្រេះ ១ និងអូរត្រេះ២ ដាច់ខាតត្រូវតែរំដោះយកមកវិញបន្ទាប់ពីឆ្នេរទាំងនេះត្រូវបានគេសង់តូបមិនរៀបរយលក់ដូរព្រោងព្រាតជាច្រើនឆ្នាំកន្លងមកនេះ។
ក្រោមគម្រោងការរៀបចំឆ្នេរឡើងវិញតាំងពីដើមខែមករាឆ្នាំ២០២០មកតូបលក់ដូរនៅតាមបណ្តោយឆ្នេរទាំងនេះត្រូវបានរុះរើ ចេញជាបន្តបន្ទាប់។ ជាក់ស្តែងឆ្នេរអូរឈើទាល (ចំណុចមុខអតីតឆ្នេរអារីស្តុន)ត្រូវបានរុះរើ និងសំអាតកាលពីថ្ងៃទី៨ខែមករាឆ្នាំ២០២០ ដោយគ្មានអំពើហិង្សាកើតឡើងទេ។ ចំណែកឆ្នេរអូរត្រេះ១ និងឆ្នេរអូរត្រេះ២ ត្រូវបានរុះរើសំអាតនៅព្រឹកថ្ងៃទី១៥ខែមករាឆ្នាំ២០២០នេះ។

សូមបញ្ជាក់ថា៖នៅព្រឹកថ្ងៃទី ១៥ មករា ២០២០ គណៈជាការឯកភាពក្រុងព្រះសីហនុបានដឹកនាំកម្លាំងចម្រុះជាច្រើននាក់មាន អាវុធហត្ថ នគរបាល ប្រជាការពារ ចុះរុះរើតូបលក់ដូរតាមបណ្ដោយឆ្នេរអូរត្រេះ១ និងអូរត្រេះ២បន្ទាប់ពីបានចេញសេចក្តីជូនដំណឹងឲ្យពួកគាត់ធ្វើការរុះរើ ចេញដោយខ្លួនឯងក៏ប៉ុន្តែអាជីវករម្ចាស់តូបទាំងអស់នោះមិនបានអនុវត្តន៍តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ។

គ្រឿងចក្រអេស្កាវ៉ាទ័រ សាស័រ ព្រមទាំងរថយន្តដឹកជញ្ជូនផងត្រូវបានរៀបចំដើម្បីធ្វើការរុះរើ ឈូសឆាយ សំអាតនិងដឹងដឹកចេញពីឆ្នេរនេះ។ទន្ទឹមនោះម្ចាស់តូបខ្លះក៏បានរៀបចំសម្ភារៈរបស់ខ្លួនដើម្បីរក្សាទុកប្រើប្រាស់ដែរ ម្ចាស់រូបខ្លះទៀតហាក់ធ្វើមិនខ្វល់ដោយសារការខឹងនិងខកចិត្តចំពោះទង្វើវាយរុះរើកន្លែងធ្លាប់រកស៊ីចិញ្ចឹមជីវិតរបស់ពួកគេ។តាមការរកត់សំគាល់ខណៈពេលចុះរុះរើនេះផងដែរឃើញមានអាជីវករនិងក្រុមគ្រួសារដែលជាម្ចាស់តូបនៅទីនោះបានដាក់កង់ឡាននិងប្រេងសាំងបម្រុងដុតដើម្បីប្រឆាំងទប់ទល់នឹងការចុះមករុះរើពីសំណាក់អាជ្ញាធរខេត្តនិងអាជ្ញាធរក្រុងព្រះសីហនុផងដែរប៉ុន្តែត្រូវបានកម្លាំងមានសមត្ថកិច្ចបង្ក្រាបដកហូតមិនឲ្យពួកគាត់ធ្វើការរារាំង។
ពេលនេះដំណើរការរស់រើសបានចាប់ផ្ដើមដោយមានកងកំលាំងសមត្ថកិច្ចជាច្រើន នៅការពារខ្លាចមានហេតុការណ៍អាក្រក់ណាមួយកើតឡើង។

គូរបញ្ជាក់ថាមុនឈានដល់មានការដាក់កំលាំងចុះរុះរើនេះអាជ្ញាធរខេត្តព្រះសីហនុ បានជូនដំណឹងនិងរំលឹកជាបន្តបន្ទាប់ឲ្យអ្នកលក់ដូរ និងអាស្រ័យផលលើឆ្នេរអូរឈើទាល(ចំណុចមុខអតីតឆ្នេរអារីស្តុន),ឆ្នេរ អូរត្រេះ ១និងអូរត្រេះ២ត្រូវ រុះរើ ចេញទាំងអស់ដើម្បីរៀបចំសណ្តាប់ធ្នាប់ របៀបៀបរយ និងសោភណ្ឌភាពតាមឆ្នេរឡើងវិញតែម្ចាស់តូបទាំងនោះមិនត្រឹមតែមិនបានអនុវត្តន៍តាមតែបែរជានាំគ្នាតវ៉ាជាបន្តបន្ទាប់តាំងពីថ្នាក់ ខេត្តរហូតដល់ក្រសួងហាផ្ទៃ ប៉ុន្តែក្រសួងមហាផ្ទៃបានចេញលខិតផ្ទេរករណីនេះឲ្យរដ្ឋបាលខេត្តព្រះសីហនុ ពិនិត្យដោះស្រាយវិញ។

តែទោះជាបែបនេះក្តីរដ្ឋបាលខេត្តព្រះសីហនុ នៅតែ្រកាន់ជំហរដាច់ខាតត្រូវតែរំដោះយកឆ្នេរទាំងនេះមកវិញក្រោមហេតុផលរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងសោភណ្ឌភាពតាមឆ្នេរសម្រាប់សាធារណៈជន និងភ្ញៀវទេសចរជាតិ អន្តរជាតិមកលំហែយកខ្យល់អាកាសបរិសុទ្ធមាត់សមុទ្រ។តាមរយៈផែនការរៀបចំឆ្នេរឡើងវិញត្រូវបានមជ្ឍដ្ឋាន ទូទៅសំដែងការគាំទ្រផងដែរខណៈម្ចាស់តូបបង្ហាញការមិនសប្បាយចិត្តព្រោះបាត់កន្លែងធ្លាប់ប្រកបរបររកស៊ីជាច្រើនឆ្នាំកន្លងមក៕ធ.ដ

ដោយ ៖សាវ៉ុន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner