មុខសញ្ញាឆក់ ទ្រព្យសម្បត្តិប្រជាពលរដ្ឋ យ៉ាងសកម្ម ធ្វើសកម្មភាពនៅខណ្ឌពោធិ៍សែនជ័យ រត់ទៅជាប់ខ្នោះ នៅខណ្ឌសែនសុខ

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុម បានចេញធ្វេីសកម្មភាពឆក់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវទាំងព្រឹកក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ រួចហេីយព្យាយាមគេចខ្លួនរហូតទៅដល់មូលដ្ឋានខណ្ឌសែនសុខ ត្រូវបានកម្លាំងសមត្ថកិច្ចដេញតាមឃាត់ខ្លួនបានម្នាក់ និងដកហូតម៉ូតូចំនួន៤គ្រឿង ចំណែកបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន ។ ហេតុការណ៍ នេះ បានកេីតឡេីងកាលពីវេលាម៉ោង១០ និង១០នាទីព្រឹក ស្ថិតនៅតាមបណ្តោយផ្លូវបេតុងតាំងកសាង ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នពេញ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ សំ បុណ្យ ពុទ្ធិជ័យ អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិក្រាំងអង្ក្រង ខណ្ឌសែនសុខ។ សមត្ថកិច្ចបានឱ្យដឹងថាមុនពេលកេីតហេតុជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមទាំង២គ្រឿង បានចេញធ្វេីសកម្មភាពឆក់យកទូរស័ព្ទដៃពីស្ត្រីម្នាក់ នៅផ្លូវបេតុងមុខវត្តតាំងកសាង ក្នុងភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ហេីយព្យាយាមគេចខ្លួន តែត្រូវសមត្ថកិច្ចដេញឃាត់ខ្លួនបានម្នាក់។

សមត្ថកិច្ចបន្តថា បន្ទាប់មកកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខចុះទៅបង្ក្រាបជនសង្ស័យដែរ តែដោយសារពួកគេដឹងខ្លួនទាន់បានគេចខ្លួនអស់និងរកឃេីញម៉ូតូចំនួន២គ្រឿង ដែលជនសង្ស័យបានបន្សល់ទុក គឺមួយគ្រឿង ម៉ាកហុងដាឌ្រីម និងមួយគ្រឿងទៀត ម៉ាកនិចធូ ពណ៌ស។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានប្រមូលវត្ថុតាង រួមទាំងជនសង្ស័យម្នាក់ ដែលឃាត់ខ្លួនបានយកមកសួរនាំនៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង និងតាមវែករកមុខសញ្ញាដែលនៅសេសសល់យកមកផ្តន្ទាទោសឱ្យខាងតែបាន៕ ឆៃហួត និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner