ភូមានឹងដោះលែងអ្នកទោស ជាង៥ពាន់នាក់ សប្តាហ៍នេះ
អត្ថបទដោយ៖
លន់ សារ៉ាត
មេដឹកនាំយោធានៃប្រទេសមីយ៉ាន់ម៉ា Min Aung Hlaing បានប្រកាសថា មនុស្សច្រើនជាង ៥០០០នាក់ ដែលកំពុងជាប់ឃុំខ្លួន ដោយសារសកម្មភាពធ្វើបាតុកម្ម ប្រឆាំងរដ្ឋប្រហារយោធា កាលពីខែកុម្ភៈ ឆ្នាំ២០២១នេះ នឹងត្រូវដោះលែងឲ្យមានសេរីភាពវិញ។
លោកថា បានថ្លែងថា អ្នកទោសសរុបចំនួន ៥៦៣៦នាក់ នឹងត្រូវដោះលែង ក្នុងឱកាសពិធីបុណ្យមួយដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២០ ខែតុលានេះ។
ការប្រកាសរបស់លោក នាថ្ងៃចន្ទនេះ បានកើតមានឡើង ក្រោយពេល អាស៊ានទើបតែបានសម្រេចចិត្ត មិនអញ្ជើញលោក ចូលរួមកិច្ចប្រជុំកំពូល ក្នុងខែតុលានេះ ដោយសារតែការដោះស្រាយរបស់រដ្ឋាភិបាលយោធា ជុំវិញវិបត្តិនៅមីយ៉ាន់ម៉ា៕ ប្រភពពី CNA
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ