ទីបំផុត Apple បញ្ចេញកុំព្យូទ័រយួរដៃ MacBook Pro ស៊េរីថ្មី និងកាសឥតខ្សែជំនាន់ទី៣ AirPod ជាផ្លូវការ

វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Apple បានប្រកាសបញ្ចេញវត្តមានកុំព្យូរទ័រយួរដៃ MacBook Pro ស៊េរីថ្មី ដោយបំពាក់ដោយបន្ទះឈីបថ្មី M1 Pro និង M1 Max ដែលកាន់តែលឿន និងអស្ចារ្យខ្លាំងជាងមុន ព្រមជាមួយនឹងកាសឥតខ្សែជំនាន់ទី ៣ AirPod។ កុំព្យូរទ័រយួរដៃ MacBook Pro ស៊េរីថ្មី មាន ២ ម៉ូដែលគឺទំហំ ១៤ អ៊ីញ និង ១៦ អ៊ីញ។

ក្រុមហ៊ុន Apple ប្រកាសបង្ហាញបន្ទះឈីបថ្មីចំនួន ២ គឺ M1 Pro និង M1 Max ដោយបន្ទះឈីបជំនាន់ថ្មីនេះ នឹងធ្វើអោយពួកវា (បន្ទះឈីប) កាន់តែមានកម្លាំងខ្លាំងជាង និងរឹតតែលឿនជាងបន្ទះឈីបជំនាន់មុន M1។ បន្ទះឈីបជំនាន់ចុងក្រោយនេះ ត្រូវបានគេរំពឹងថា នឹងជួយអោយ Apple កែលម្អដំណើរការវីដេអូនៅក្នុងកុំព្យូទ័ររបស់ខ្លួន និងជួយអោយអាយុកាលថ្មរបស់ពួកគេប្រើប្រាស់បានកាន់តែយូរជាងមុន។ អនុប្រធានជាន់ខ្ពស់ផ្នែកទីផ្សារទូទាំងពិភពលោករបស់ក្រុមហ៊ុន Apple លោក Greg Joswiak បាននិយាយថា MacBook Pro ស៊េរីថ្មីនេះគឺជាកុំព្យូទ័រយួរដៃល្អបំផុតដែលយើងធ្លាប់បានបង្កើត។ MacBook Pro ម៉ូដែលថ្មីនេះ នឹងមានលក់ចាប់ពីថ្ងៃទី ២៦ ខែតុលាតទៅ។

គួរបញ្ជាក់ថា MacBook Pro ថ្មីនេះមានអេក្រង់ប្រភេទ Liquid Retina XDR និងបានបន្ថែមក្បាលឆកសម្រាប់ផ្ទុកកាមេរ៉ាមុខថ្មី ដែលអាចថតវីដេអូបានកម្រិត 1080p។ ក្រុមហ៊ុន Apple បាននិយាយថា ម៉ូដែល ១៤ អ៊ីញដែលបំពាក់ដោយបន្ទះឈីប M1 Max និង M1 Pro ជាមួយនឹង 10 core CPU អាចគុណនឹងល្បឿន Intel core i7 ៣.៧ ដង ខណៈម៉ូដែល ១៦ អ៊ីញដែលបំពាក់ដោយបន្ទះឈីប M1 Max និង M1 Pro ជាមួយនឹង 10 core CPU អាចគុណនឹងល្បឿន Intel core i9 ២.១ ដង៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner