ក្រុមកីឡាវាយកូនបាល់កម្ពុជាឈ្នះយ៉េមេន៣សិតទល់០វគ្គវិលជុំក្នុងពូលCនៃព្រឹត្តិការណ៍DAVIS CUP គ្រុបទី៤

ក្រុមកីឡាវាយកូនបាល់កម្ពុជាបានយកឈ្នះក្រុមកីឡាវាយកូនបាល់ប្រទេសយ៉េមេនកាលពីថ្ងៃម្សិលមិញ ក្នុងលទ្ធផល៣សិតទល់០ វគ្គវិលជុំក្នុងពូលCនៃព្រឹត្តិការណ៍ DAVIS CUPគ្រុបទី៤ នៅទីក្រុងអ៊ីសា ប្រទេសបារ៉ែន។
ជ័យជំនះ៣សិតទល់០ក្នុងជំនួបថ្ងៃដំបូងរបស់ក្រុមកីឡាវាយកូនបាល់កម្ពុជាក្នុងព្រឹត្តិការណ៍ DAVIS CUPគ្រុបទី៤ វគ្គវិលជុំក្នុងពូលC លើវិញ្ញាប្រកួតឯកក្តជន២ប្រកួត និងប្រកួតវាយគូរមួយប្រកួត ។

ចំពោះជ័យជំនះ វិញ្ញាសាប្រកួតឯកក្តជនទាំង២ប្រកួតនោះ កីឡាករឡុង សំនៀង យកឈ្នះគូប្រកួត ក្នុងលទ្ធផល៦ទល់ និង៦ទល់និង៤ ប៊ុន កេន្នី យកឈ្នះគូប្រកួត ក្នុងលទ្ធផល៦ទល់១ និង៦ទល់០ ខណៈឃ្លាំងពន្លកចាប់ដៃជាមួយទេព ទីម៉ូធី លើវិញ្ញាវាយគូរយកឈ្នះគូប្រកួតក្នុងលទ្ធផល៦ទល់១ និង៦ទល់០។ដូច្នោះបន្ទាប់ពីយកឈ្នះលើប្រទេស យ៉េមេន ក្នុងលទ្ធផល៣សិតទល់០ ក្រុមវាយកូនបាល់កម្ពុជា និងបន្តទៅជួបប្រកួតជាមួយក្រុមកីឡាវាយកូនបាល់ប្រទេសកៀហ្ស៊ីស្ថានវគ្គវិលជុំដដែល នៅថ្ងៃ ទី១៩ ខែ តុលា។


លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបញ្ជាក់ថា ជំនួបទី២ជួបជាមួយ កៀហ្ស៊ីស្ថានក្រុមកម្ពុជាពិតជាមានការលំបាកខ្លាំងណាស់ ព្រោះកីឡាករ ពួកគេសុទ្ធសឹងជាកីឡាករចំណូលថ្មីដែលយើងពុំធ្លាប់ស្គាល់ពីមុនមក ខណៈកីឡាមួយចំនួនជាកីឡាករយកមកពីប្រទេសរុស្ស៊ីឆ្លងកាត់ការប្រកួត។ តែទោះជាបែបនេះក្តីក្រុមកីឡាវាយកូនបាល់កម្ពុជានិងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីស្វែងរកលទ្ធផលល្អជូនកម្ពុជាពីការប្រកួតកម្រិតពិភពលោកមួយនេះ។


សូមបញ្ជាក់ថា សម្រាប់ជំនួបទី៣នៃវគ្គវិលជុំក្នុងពូលព្រឹត្តិការណ៍DA VIS CUP ក្រុមកីឡាវាយកូនបាល់កម្ពុជា និងបន្តទៅជួបប្រទេសអឺរ៉ង់បន្តទៀត ដើម្បីស្វែងរកលទ្ធផលល្អឈានទៅប្រកួតវគ្គខ្វែងពូលជាមួយពូលផ្សេងទៀត ដើម្បីដណ្តើមបានកៅអីឡើងទៅប្រកួតគ្រុបទី៣ នាឆ្នាំ២០២២៕ អត្ថបទ៖ ជាវ ចន្ធូ

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner