រថយន្តកុងតឺន័របេីកបរក្នុងល្បឿនលឿនរេចង្កូតបុករះម៉ូតូកង់បីឥណ្ឌា ម៉ូតូ និងបង្គោលភ្លេីងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តកុងតឺន័រមួយគ្រឿងបោះពួយយ៉ាងលឿន ទំនងជាងងុយដេកបានរេចង្កូតបុករះម៉ូតូកង់បីឥណ្ឌា និងម៉ូតូរងការខូចខាតយ៉ាងដំណំ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលពីរនាក់ ហេីយរថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលទៅប៉ះនិងបង្គោលភ្លេីងស្តុច្បារអំពៅមួយដេីមទៀត បណ្ដាលឲ្យទ្រេតទៅមុខលែងរួច ។ ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃទី១៣ខែមករាឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកេីតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃេីញរថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌ ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ 3C-0218 ធ្វេីដំណេីរពីកេីតទៅលិចក្នុងល្បឿនលឿនខណៈមកដល់ចំណុចកេីតហេតុខាងលេី ទំនងជាងងុយដេក ស្រាប់តែរេចង្កូតមកខាងស្ដាំបុកនិងម៉ូតូកង់បីឥណ្ឌាពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1AA-3513 រួចក៏ជ្រុលទៅបុកនិងម៉ូតូមួយគ្រឿងទៀតម៉ាក PCX ពណ៍ខ្មៅ ពាក់ស្លាកលេខ 1HQ-9699 បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលពីរនាក់ រីឯម៉ូតូរងការខូចខាតស្ទេីរតែទាំងស្រុង ហេីយរថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលទៅប៉ះនិងបង្គោលភ្លេីងស្តុបមួយដេីមទៀត បណ្ដាលឲ្យទ្រេតទៅមុខលែងរួច ចំណែកតៃកុងរថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏ទាក់ទងទៅជំនាញចុះមកវាស់វែងយករថយន្តបង្ករព្រមទាំងតៃកុង និងម៉ូតូរងគ្រោះទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់ ៕ធ.ដ


