រថយន្តកុងតឺន័របើកបុករថយន្តព្រូសពីក្រោយ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តកុងតឺន័រមួយគ្រឿងខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកគូថរថយន្ត Prius ចំពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហេតុការណ៍នេះកេីតឡេីងនូវវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៣ខែមករាឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវវេងស្រេងកែងនិងផ្លូវសេះស ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌ពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់បេីករថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌ស ពាក់ស្លាក ភ្នំពេញ 3C-2609 ធ្វេីដំណេីរក្នុងទិសដៅពីលិចទៅកេីត ដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកនិងគូថរថយន្តមួយគ្រឿងម៉ាក Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប 2B-5484 ដែលធ្វេីដំណេីរស្របទិសគ្នា ពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ប៉ុន្តែមិនបង្ករឲ្យមាននណាម្នាក់រងរបួសនោះទេ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី ៕ធ.ដ
