នំបញ្ចុកត្រូវបាន ប្រជាពលរដ្ឋនៅស្រុកកណ្ដាលពុលអស់ ២៣នាក់
(កណ្ដាល)៖ ក្មេង ចាស់. ប្រុស. ស្រីចំនួន២៣នាក់បានរាក ក្អូតជាប្តបន្ទាប់ក្រោយហូបនំបញ្ចុុកនៅតូបលក់ក្នុងភូមិ ប៉ុន្តែត្រូវបានសង្គ្រោះទាន់ពេលវេលាៈ។
លោក អ៊ូច សៅវឿន អភិបាល នៃគណៈអភិបាលស្រុកណ្តាលស្ទឹង បានមានប្រសាសន៍ថា: ហេតុការណ៍ ពុលនំបញ្ចុកនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ ក្នុងថ្ងៃទី១៣ មករា ២០២០ នៅក្នុងភូមិដើមឬស ឃុំដើមឬស្ស ស្រុកកណ្តាលស្ទឹងខេត្តកណ្ដាល។
លោកបានបន្តថា: ពលរដ្ឋ ដែលពុលនំបញ្ចុកនោះ ទាំងអស់មានចំនួន២៣នាក់ ក្នុងនោះស្រី១០នាក់ និងកុមារចំនួន១០នាក់ ប៉ុន្តែ ពុំមាននរណាម្នាក់ធ្ងន់ធ្ងរឬបាត់បង់ជីវិត នោះទេ។
លោកអភិបាលស្រុក បានបន្ថែមទៀតថាៈ ករណីពុលនេះ ពុំមែនក្នុងកម្មវិធី បុណ្យទៀន អ្វីនោះទេ គឹដោយថា បងប្អូនប្រជាពលរដ្ឋ បានទៅហូបនំបញ្ចុកនៅតូបលក់មួយកន្លែង ក្នុងភូមិ លុះក្រោយពីហូប ក៏កើតមានការពុលក្អូត ចង្អោរ និងរាក រុះត..ៗគ្នាតែម្ដងទៅ។ បន្ទាប់ពីទទួលបានព័ត៌មាន យើងក៏បានចុះជួយអន្តរាគមន៍ អោយរថយន្តសាមុយ ដឹកជញ្ជូនពួកគាត់ទាំងអស់ មកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកកណ្ដាលស្ទឹង ហើយ រហូតមកដល់់ពេលនេះ ពួកគាត់បានធូរស្បើយនិងបានវិលត្រឡប់ទៅលំនៅដ្ឋានវិញ ជិតអស់ហើយដែរ និងគ្មាននរណាម្នាក់មានអាការៈធ្ងន់ធ្ងន់នោះទេ។ លោកក៏បានបញ្ជាក់ដែរថា តាមពិតជាទម្លាប់អ្នកភូមិ តែងទៅហូបនំបញ្ចុកនៅតូបលក់ខាងលើយូមកហើយ ពុំដែលកើតមានបញ្ហាអីនោះទេ ទើបតែពេលនេះប៉ុណ្ណោះ ហើយបច្ចុប្បន្ន ខាងមន្ទីរពេទ្យក៏បានយកសំណាក់នំបញ្ចុក រួមជាមួយល្បោយ និងទឹកសម្លរ យកទៅធ្វើការពិនិត្យហើយ ដើម្បីរកមូលហេតុ។
ជាមួយគ្នានោះដែរ ឯកឧត្តម ណុប រតនៈ ប្រធានក្រុមការងារយុវជនចុះជួយឃុំដើមឬស្ស និងនិងឯកឧត្តម យ៉ុង សំអុល អនុប្រធានក្រុមការងារចុះជួយឃុំដើមឬស ក៏បានឧបត្ថមថវិកាដល់ពលរដ្ឋដែលពុលនំបញ្ចុកទាំងអស់ ដោយម្នាក់ៗទទួលបានប្រាក់២៥ម៉ឺនរៀល រួមជាមួយគ្រឿងឧបភោកបរិភោគមួយចំនួនថែមទៀតផង។ដោយ ខាត់ សុខឿន











