មន្ត្រីកាំកុងត្រូលខេត្ដមណ្ឌលគិរី ចុះត្រួតពិនិត្យទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ស្ថិតនៅផ្សារសែនមនោរម្យ ក្រុងសែនមនោរម្យ

អត្ថបទដោយ៖
Kien Sereyvuth

មណ្ឌលគិរី៖  ដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាមខាងមុខនេះ  នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ មន្ត្រីសាខាកាំកុងត្រូលខេត្តសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ដឹកនាំដោយ លោក ជ័យ សាមឿន អនុប្រធានសាខាកាំកុងត្រួលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះធ្វើតេស្តម្ហូបអាហារ និងត្រួតពិនិត្យទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ស្ថិតនៅផ្សារសែនមនោរម្យ ក្រុងសែនមនោរម្យ។
លោក ជ័យ សាមឿន អនុប្រធានសាខាកាំកុងត្រួលខេត្ត បានដឹងថា ការចុះត្រួតពិនិត្យទំនិញនេះ ក្នុងគោលបំណង ការពារផលប្រយោជន៍ និងសុខភាពអ្នកប្រើប្រាស់ ដោយផ្ដោតទៅលើកទំនិញវេចខ្ចប់ស្រាប់ ម្ហូបអាហារ ជាពិសេស ទំនិញហួសការបរិច្ឆទប្រើប្រាស់ ទំនិញគ្មានសុវត្ដិភាព ឬ លាយសាធាតុគីមីហាមឃាត់។ លោកបន្ថែមថា  ការចុះត្រួតពិនិត្យទំនិញនេះ  បានធ្វើតេស្តលើចំនីអាហារ  ដើម្បីស្វែងរកសាធាតុគីមី ហាមឃាត់ ប៉ូរ៉ាក់  លើមុខទំនិញដូចជា  សរសៃគុយទាវ  នំបញ្ចុក ត្រីងៀត ហ្វឺ នំបាញ់ឌៀវ ជាលទ្ធផលពុំមានសាធាតុគីមីហាមឃាត់នោះទេ  បានធ្វើតេសសារធាតុគីមី  SodiumHydrosufite salicylicAcid  formaline លើកមុខទំនិញ សណ្ដែកបណ្តុះ សណ្តែកគួរ ទឹកត្រាំខ្ញីហាន់ ទឹកតៅហ៊ួ ស្ពៃក្រញ៉ាញ់ ស្ពៃក្តោប ម្ទេសផ្លោក ផ្កាគុយឆាយ សាឡាត់ ផ្កាខាត់ណា ត្រសក់  ជាលទ្ធផលពុំមានសារធាតុគីមីហាមឃាត់នោះទេ  និង បានធ្វើតេសរកជាតិអ៊ីយ៉ូតនៅក្នុងអំបិលម៉ាក លីលីដា ជាលទ្ធផលមានអ៊ីយ៉ូតត្រឹមត្រូវ បន្ទាប់មកមន្ត្រីបានចុះពិនិត្យទំនិញ វេចខ្ចប់ស្រាប់ នៅតាមតូប និងតាមផ្ទះដាក់លក់ទំនិញនានា ដើម្បីស្វែងរកទំនិញខូចគុណភាព និង ហួសកាលបរិច្ឆេទប្រើប្រាស់ ជាលទ្ធផលមន្ត្រីពុំបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់នោះទេ ។  
ទន្ទឹមនឹងនោះដែរ ការចុះត្រួតពិនិត្យទំនិញនេះ  មន្ត្រីកាំកុងត្រូល បានធ្វើការណែនាំបន្ថែម ដល់អាជីវករ ពាណិជ្ជករឲ្យមានការយល់ដឹង និងមានការប្រុងប្រយ័ត្ន ចំពោះទំនិញទាំងឡាយណាដែលមិនមានគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ដូចជា កំប៉ុងកំពិត ប៉ោង ច្រេះស៊ី ទំនិញដែលមានសារធាតុគីមីហាមឃាត់ និង ត្រូវរៀបចំទំនិញលក់ដូរទុកដាក់ឲ្យមានសណ្តាប់ធ្នាប់ល្អ និងបានបិទរូបភាព ដែលរៀបចំដោយ អគ្គនាយកដ្ឋានកាំងកុងត្រូល ជូនដល់អ្នកលក់ និង អ្នកប្រើប្រាស់ អោយបានយល់ដឹងពីរូបភាព ជាបឋមនូវទំនិញណាដែលគួរប្រើ និងទំនិញណាមិនគួរប្រើប្រាស់៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner