លោក នុត សុខុម អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដឹកនាំក្រុមការងារចុះត្រួតពិនិត្យការដំណើ រការនៃការពិនិត្យបញ្ជីឈ្មោះ និង ចុះឈ្មោះបោះឆ្នោតរបស់ក្រុមការងារ (កចប) នៅក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ លោក នុត សុខុម អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គបជ)នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ គ ជ ប ថ្នាក់ជាតិ ចុះមកត្រួតពិនិត្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត និងការប្រឈមនានា នៅក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោកប្រធាន និងអនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត និងស្រុករលាប្អៀរ ចូលរួមផងដែរ ។

លោកអនុប្រធាន ក៏បានត្រួតពិនិត្យមើលសម្ភារៈកុំព្យូទ័រនិងសំភារៈផ្សេងៗប្រើប្រាស់ក្នុងការិ យាល័យចុះឈ្មោះបោះឆ្នោត ក្មុងឃុំជ្រៃបាក់ ដែលទទួលបានពីថ្នាក់ខេត្ត និងបានណែនាំពីការអនុវត្តការងាររបស់ក្រុមពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតក្នុងឃុំ ដូចជាការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០២១នេះ និងអ្នកទើបនឹងគ្រប់អាយុ ១៨ឆ្នាំដែលបានកើតមុន ឬត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤ និងបានត្រួតពិនិត្យឈ្មោះអ្នកប្ដូរចូល,ពិនិត្យឈ្មោះអ្នកទទួលមរណភាព , ពិនិត្យឈ្មោះអ្នកប្ដូរការិយាល័យបោះឆ្នោត និងណែនាំអំពីតួនាទីរបស់ក្រុមប្រឹក្សាឃុំ,ស្មៀន ឃុំ ,មេភូមិ ,ប៉ុស្ដិ៍នគរបាលរដ្ឋបាល ភ្នាក់ងារគណបក្ស និងតួនាទីភ្នាក់ងារសង្កេតការណ៍ផងដែរ ។

លោកក៏បានជំរុញឲ្យអាជ្ញាធរឃុំ ក្រុមប្រឹក្សាឃុំ ផ្សព្វផ្សាយឲ្យបានស៊ីជម្រៅដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យចូលរួមក្នុងការមកចុះឈ្មោះបោះឆ្នោត បានទាន់ពេលវេលា ដែលនឹងផុតសុពលភាព នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ។ ដោយឡែក លោក តាំង ប៊ុនទត មេឃុំជ្រៃបាក់ បញ្ជាក់ឲ្យដឹងថា ចំនួនប្រជាពលរដ្ឋនៅក្នុងឃុំជ្រៃបាក់ ដែលបានចុះឈ្មោះបោះឆ្នោតសរុបមានចំនួន ៧៤៣៥នាក់ ។ ចំណែកអ្នកដែលគ្រប់អាយុ ត្រូវចុះឈ្មោះបោះឆ្នោតមានចំនួន ១៩០នាក់ និងគិតមកដល់ថ្ងៃទី២១ ខែតុលានេះ អ្នកបានមកចុះឈ្មោះថ្មី ដើម្បីបោះឆ្នោតបានចំនួន ៧១នាក់ហើយ។

លោកមេឃុំបានឲ្យដឹងទៀតថា ក្រុមការងារគណៈកម្មាធិការរៀបចំការបោះឆ្នោតថ្នាក់ជាតិ ដឹកនាំដោយលោក នុត សុខុម ក្នុងពេលចុះមកត្រួតពិនិត្យការងារ ចុះឈ្មោះបោះឆ្នោត នៅឃុំជ្រៃបាក់ខាងលើនេះ បានជួយ ឧបត្ថម្ភដល់ក្រុមការងារចុះឈ្មោះបោឆ្នោតឃុំជ្រៃបាក់ នូវសម្ភារៈក្នុងការការពារជំងឺកូវីដ មាន ម៉ាស អាកុល និងដបដាក់អាកុលសម្រាប់បាញ់ មួយចំនួនផងដែរ ៕ សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner