ចេញព្រះវស្សា
អត្ថបទដោយ៖
AMS OneMinute
ចេញព្រះវស្សា គឺការផុតកំណត់ចាំព្រះវស្សាបីខែនៃការចូលវស្សាហើយដើម្បីចេញព្រះវស្សា នៅថ្ងៃ ១៥ កើត ពេញបូណ៌មី ខែ អស្សុជ ឆ្នាំនេះ ត្រូវនឹងថ្ងៃទី២១ តុលា ភិក្ខុសង្ឃ ត្រូវធ្វើកិច្ចចេញព្រះវស្សារបស់ខ្លួនវិញដែលហៅថា “បវរណាចេញវស្សា”។ ពិធីបវរណានេះ ភិក្ខុមួយអង្គៗត្រូវប្រកាសខ្លួនដាក់កាយឱ្យសង្ឃ ឬបុគ្គលគ្នាឯងរិះគន់ ក្រែងមានប្រព្រឹត្តខុសឆ្គង ឬលើសបញ្ញត្តិណាមួយ ក្នុងការចាំព្រះវស្សា ៣ខែកន្លងមកនោះ ទោះដោយការឃើញក្តី ការស្តាប់ឮក្តី និងការរង្កៀសក្តី ក៏សួមឱ្យលើកឡើង និងបង្ហាញនូវភ័ស្តុតាងច្បាស់លាស់ដើម្បីភិក្ខុប្រព្រឹត្តខុសនោះ បានកែប្រែឱ្យប្រសើរឡើងវិញ ហើយកិច្ចនេះហៅថា “សម្តែងអាបត្តិ”។
📸 Mardy Suong


