កម្ពុជា-ស៊ុយអ៊ែត បន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការងារនិងគាំទ្រកិច្ចសន្ទនាសង្គម

ផ្តើមចេញពីសមិទ្ធផលជាផ្លែផ្កាជាច្រើនជាមួយគ្នានាពេលកន្លងមក រវាងរដ្ឋាភិបាលប្រទេសកម្ពុជា និងស៊ុយអ៊ែត នឹងបន្តពូនជ្រុំកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ជាពិសេសក្នុងវិស័យការងារឲ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត។ នៅក្រោយជំនួបការងារ រវាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម Björn Häggmark ឯកអគ្គរាជទូតស៊ុយអ៊ែតថ្មីប្រចាំនៅកម្ពុជា កាលពីព្រឹកថ្ងៃទី១៣ មករា ឆ្នាំ២០២០នេះ ឯកឧត្តម ង៉ុយ រិទ្ធ អនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា  ចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារនិងវិជ្ជាជីវៈនាពេលកន្លងមក នៅពេលនេះប្រទេសទាំងពីរ ក៏បានប្តេជ្ញាពង្រឹង និងពង្រីកឱ្យកាន់តែទូលំទូលាយថែមទៀត ជាពិសេសតាមរយៈអង្គការស៊ីដា ជួយបង្កើតមជ្ឈមណ្ឌលការងារ ដែលផ្តល់ឱកាសការងារ ការស្វែងរកការងារ ការផ្តល់សេវាការងារ និងកិច្ចពិគ្រោះការងារផ្សេងជាច្រើនទៀត ដល់ប្រជាពលរដ្ឋ ក៏ដូចយុវជនឱ្យទទួលបានចំណេះជំនាញច្បាស់លាស់ និងឱកាសការងារល្អៗជាច្រើនផងដែរ។
  ក្រៅពីនេះ ភាគីស៊ុយអ៊ែត ក៏បានលើកឡើងពីគម្រោងដ៏ធំដែលកម្ពុជាបានគាំទ្រ ដល់រដ្ឋាភិបាលស៊ុយអ៊ែត លើកិច្ចព្រមព្រឿងជាសកលក្នុងឆ្នាំ២០១៦ សម្រាប់ជួយដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការបង្កើតនូវកិច្ចសន្ទនាសង្គមដែលជាគោលដៅស្នូល នៃកិច្ចព្រមព្រៀងនេះ ហើយកម្ពុជាបានអនុវត្តយ៉ាងល្អដោយបង្កើតឱ្យយន្តការត្រីភាគីសម្រាប់ដោះស្រាយវិវាទនិងបញ្ហានានា ដើម្បីការពារសិទ្ធនិងអត្ថប្រយោជន៍កម្មករ និយោជិតក្នុងវិស័យការងារ។
  សូមបញ្ជាក់ថា នៅឆ្នាំ២០២០នេះ រដ្ឋាភិបាលស៊ុយអ៊ែត បានសម្រេចរួចហើយនូវគម្រោងបន្តកិច្ចសហប្រតិបត្តិការលើវិស័យការងារនៅកម្ពុជា ដើម្បីឲ្យលក្ខខណ្ឌការងារ ការផ្តល់សេវានានា កាន់តែប្រសើរ រួមចំណែកដល់ការអភិវឌ្ឍធនធានុមនុស្សនិងសេដ្ឋកិច្ចសង្គម៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner