លោក ដូណាល់ ត្រាំ ព្រមានអ៊ីរ៉ង់ថា កុំសម្លាប់បាតុករឲ្យសោះ ខណៈទ្វារនៅតែបើកជានិច្ចសម្រាប់ការចរចាគ្នាដោយគ្មានលក្ខខណ្ឌ

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាមេរិកលោក Donald Trump នៅថ្ងៃទី១២ ខែមករានេះ បានធ្វើការព្រមានអ៊ីរ៉ង់កុំឱ្យសម្លាប់ក្រុមបាតុករ ស្របពេលពួកគេកំពុងប្រមូលផ្តុំគ្នាតវ៉ានៅទូទាំងប្រទេស ដើម្បីសម្ដែងការខឹងសម្បារចំពោះការច្រឡំបាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អ៊ុយក្រែន ។

ទន្ទឹមគ្នានេះដែរ រដ្ឋមន្ត្រីការពារអាមេរិក លោក Mark Esper នៅតែបញ្ជាក់ជាថ្មីឡើងវិញថា ប្រទេសរបស់លោកនៅតែបើកទ្វារចរចាជាមួយរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ដោយគ្មានលក្ខខណ្ឌទុកជាមុនឡើយ ។

បាតុកម្មតវ៉ាបានផ្ទុះឡើងនៅទូទាំងប្រទេសអ៊ីរ៉ង់ខាងលើនេះ បានឈានចូលដល់ថ្ងៃទីពីរ គឺនៅថ្ងៃទី១២ ខែមករានេះ ខណៈថ្នាក់ដឹកនាំអ៊ីរ៉ង់ទទួលរងសម្ពាធកាន់តែខ្លាំង ក្រោយ ទទួលស្គាល់ថា ការបាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អ៊ុយក្រែន គឺជារឿងអចេតនា ដែលធ្វើឱ្យមនុស្សសរុប១៧៦នាក់ស្លាប់ ក្នុងនោះរួមមានទំាងជនជាតិអ៊ីរ៉ង់៨២នាក់ផងដែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner