អង់គ្លេស និងអាឡឺម៉ង់ កំពុងរងគ្រោះដោយសារកង្វះសង្វាក់ផ្គត់ផ្គង់ផ្ទាល់ខ្លួន
អង់គ្លេស និងអាឡឺម៉ង់ កំពុងរងគ្រោះដោយសារកង្វះសង្វាក់ផ្គត់ផ្គង់ផ្ទាល់ខ្លួន។ ក្រុមពាណិជ្ជកម្មក្រុងឡុងដ៍ បានព្រមានថាវិបត្តិសង្វាក់ផ្គត់ផ្គង់របស់ប្រទេសនឹងបន្តដល់ឆ្នាំ២០២៣ ឬយូរជាងនេះ។
កំឡុងវិបត្តិកូវីដ១៩ បានធ្វើឱ្យមានការកើនឡើងសម្រាប់ការដឹកទំនិញតាមផ្លូវអាកាស ហើយវាជាឱកាសដ៏ល្អសម្រាប់ឧស្សាហកម្មផ្នែកអាកាសចរណ៍។ ការដឹកជញ្ជូនតាមយន្តហោះ ជាវិធីសាស្ត្រមួយរហ័ស ប៉ុន្ដែវាត្រូវចំណាយច្រើនសម្រាប់វត្ថុធ្ងន់ៗ។ ទំនិញដឹកតាមអាកាសភាគច្រើនរក្សាទុកនៅក្នុងផ្នែកខាងក្រោមរបស់យន្ដហោះដឹកអ្នកដំណើរតែប៉ុណ្ណោះ។
ការកើនឡើងនេះឆ្លុះបញ្ចាំងមិនត្រឹមតែតម្រូវការខ្ពស់នោះទេតែវាក៏បញ្ជាក់ថាសេវាដឹកជញ្ជូនរបស់ក្រុមហ៊ុនអាកាសចរណ៍ក៏នៅខ្វះសមត្ថភាពដែរ។
តម្លៃដឹកជញ្ជូនគឺជាសមាសធាតុសំខាន់មួយនៃថ្លៃដើមពាណិជ្ជកម្ម ដូច្នេះការឡើងថ្មីនៃតម្លៃនេះបង្កជាបញ្ហាប្រឈមមួយបន្ថែមទៀតចំពោះសេដ្ឋកិច្ចពិភពលោក។
ដើម្បីកាត់បន្ថយស្ថានភាពនេះ UNCTAD បានគូសបញ្ជាក់ពីបញ្ហាចំនួនបីដែលត្រូវការ ការយកចិត្តទុកដាក់គឺ៖
១. កែទម្រង់ការសម្របសម្រួលពាណិជ្ជកម្ម និងឱ្យប្រសើរឡើងនូវការតាមដាន
២. ការព្យាករណ៍ពាណិជ្ជកម្មតាមសមុទ្រ
៣. ពង្រឹងលទ្ធភាពប្រកួតប្រជែងថ្នាក់ជាតិ។
ប្រភព៖ UNCTAD